តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកបានចំណាយពេលវេលាចោលដែរឬទេ? ខ្ញុំជឿថា ទោះមិនមែនអ្នកទាំងអស់គ្នា មិនមែនគ្រប់ពេលវេលា ក៏មានមនុស្សមួយចំនួនរួមទាំងខ្ញុំ ដែលធ្លាប់ខ្ចះខ្ចាយពេលវេលាដោយមិនទទួលបាននូវផលប្រយោជន៍អ្វីទាំងអស់។ ប្រាកដណាស់អ្នកច្បាស់ជាមានអារម្មណ៍ថាសោកស្ដាយនូវអ្វីដែលអ្នកបានធ្វើហើយពុំបានទទួលលទ្ធផលអ្វីសូម្បីបន្តិច។ តែកុំបណ្ដោយអោយភាពសោកស្ដាយរបស់អ្នកវាយលុកអ្នកបានណា។
តាមការស្រាវជ្រាវរបស់We Talk បានបង្ហាញថាអ្នកអាចចាប់ផ្ដើមសារជាថ្មី
ដើម្បីអោយខ្លួនអ្នកមានភាពរីកចម្រើនប្រសើរឡើងវិញតាមវីធីសាស្ដ្រ3 យ៉ាងដូចខាងក្រោម:
1. ត្រលប់មើលអតីតកាលបន្តិច
នៅពេលអ្នករៀបចំផែនការបន្ទាប់អ្នកគួរតែមើលនូវរឿងរ៉ាវដែលអ្នកបានធ្វើ។ អ្វីទាំងអស់នោះគឺជាការឆ្លុះបញ្ចាំង អំពីអ្វីដែលអ្នកបានសម្រេច អ្វីដែលអ្នកមានបំណង និងអ្វីដែលអ្នកត្រូវកែលម្អ។ នៅពេលគិតអំពីផែនការបន្ទាប់ អ្នកគួរតែសួរខ្លួនឯងនូវសំណួរខាងក្រោម៖
· តើខ្ញុំចំណាយពេលវេលា លុយ និងថាមពលភាគច្រើននៅឯណា ទៅលើអ្វីខ្លះ កាលពីមុន?
· តើខ្ញុំបានសម្រេចអ្វីខ្លះកាលពីមុន ហើយ ត្រូវកែលម្អអ្វីខ្លះនៅពេលក្រោយនេះ?
អ្នកត្រូវគិតអំពីអ្វីដែលអ្នកចង់បន្តធ្វើ និងអ្វីដែលអ្នកចង់បោះបង់សម្រាប់ខែក្រោយ។ នេះជាវិធីតែមួយគត់ដែលអ្នកនឹងរាប់ខែនេះ។
2. កំណត់គោលដៅដែលអ្នកចង់ទៅ
ចាប់ផ្តើមដោយការសរសេរចេញនូវគោលដៅទាំងអស់ដែលអ្នកចង់សម្រេចបាន បន្ទាប់មកពិនិត្យមើលអាទិភាពរបស់អ្នក ហើយព្យាយាមធ្វើវាអោយចេញជាសកម្មភាព។ នៅក្នុងចំណុចនេះខ្ញុំសូមណែរនាំអោយអ្នកសរសរគោលដៅរបស់អ្នកនៅលើក្រដាសធំល្មមដែលអាចមើលអក្សរបានច្បាស់ រួចបិតវានៅក្នុងបន្ទប់គេងរបស់អ្នកនៅកន្លែងដែលអ្នកងាយមើលឃើញដូចជា នៅជិតគ្រែគេង នៅកញ្ចក់ ជាដើម។ ការធ្វើបែបនេះប្រៀបដូចជាការរំលឹកអ្នករាល់ថ្ងៃថាអ្នកគួរធ្វើអ្វី។
3. បន្ថែមអោយជីវិតនូវភាពរីករាយ
ប្រសិនបើគោលដៅ និងកិច្ចការទាំងអស់របស់អ្នកជារឿងដែលយើងខ្លាចនឹងធ្វើ ចូរបន្ថែមរឿងមួយចំនួនដែលធ្វើឱ្យអ្នកញញឹម ដែលធ្វើឲ្យអ្នកសប្បាយចិត្ត! នៅពេលដែលបន្ថែមរឿងសប្បាយៗទៅក្នុងបញ្ជីការងារត្រូវធ្វើអ្នកនឹងមានអារម្មណ៍ថាមានទំនោរចង់បំពេញវាកាន់តែច្រើនឡើង ពីព្រោះអ្នកមិនយល់ថាវាជាការងារទាំងអស់នោះទេ។ អ្នកឃើញវាជាជីវិតរបស់អ្នក។ អ្នកអាចបន្ថែមអ្វីៗដូចជា ញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តភ័ក្តិ ឬមើលភាពយន្តដែលអ្នកចង់មើល ឬរឿងតូចៗដូចជាការបំពេញទំព័រលើសៀវភៅពណ៌របស់អ្នក ឬបន្ថែមការតុបតែងលម្អផ្ទះរបស់អ្នក។ ការបន្ថែមអ្វីដែលប្រកបដោយភាពច្នៃប្រឌិតទៅក្នុងបញ្ជី និងគោលដៅរបស់អ្នក ក៏ជាការជំរុញចិត្តរបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានផលិតភាពកាន់តែច្រើន។
ខ្ញុំជឿថាអ្នកអាចធ្វើបានតាមរយះការផ្ដល់នូវគំនិតមួយចំនួនខាងលើហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលចិត្តនូវអត្ថបទមួយនេះ។តោះសាកល្បងទាំងអស់គ្នា!!!
ថ្ងៃស្អែកតែងតែជាការចាប់ផ្ដើមនូវជីវិតថ្មីរបស់យើងទាំងអស់គ្នា។