នៅពេលដែលនិយាយពីទិវាសិទ្ធិនារី តើអ្នកនឹកឃើញដល់អ្នកណាមុនគេ? មិនថាពួកគេជាអ្នកណា យើងដឹងច្បាស់ថាពួកគាត់ប្រាកដជាមនុស្សសំខាន់ និងនៅក្បែរបេះដូងរបស់អ្នកបំផុតជាក់ជាមិនខាន។
ការជ្រើសរើសកាដូដែលសាកសមសម្រាប់ពួកគេអាចនឹងលំបាកសម្រាប់អ្នក តែកុំបារម្មណ៍អី ថ្ងៃនេះ Watch Empire បានជ្រើសយកម៉ូតនាឡិកាដៃប្រណិតចំនួន៦ ដែលល្អឥតខ្ចោះសម្រាប់ជាកាដូសម្រាប់ពួកគេ ក្នុងថ្ងៃសិទ្ធិនារីខាងមុខនេះ។ តស់! ទៅមើលនាឡិកាដៃទាំងនោះទាំងអស់គ្នា!
១. Olivia Burton Sparkle Hummingbird Rose Gold Bracelet Watch
សាកសមសម្រាប់មិត្តៗនារីដែលស្រលាញ់ធម្មជាតិបែបចម្រុះពណ៌ និងអ្វីៗគ្រប់យ៉ាងដែលមានក្នុងធម្មជាតិ ដូចជារុក្ខជាតិតូចៗ ផ្កា បក្សី មេឃ និងពពកជាដើម។
មានដើមកំណើតពីប្រទេសអង់គ្លេស នាឡិកាដៃនេះមានរូបបក្សី Hummingbird និងផ្កាតូចៗដ៏ស្រស់ស្អាត ជាមួយនិងផ្ទៃចម្រុះពណ៌បែបdreamy គួបផ្សំនិងការដាំត្បូងតូចៗជុំវិញផ្ទៃរង្វង់នាឡិកាទាំងផ្ទៃខាងក្នុង និងខាងក្រៅ និងខ្សែនាឡិកាជាខ្សែដែកពណ៌rose-gold ដែលបង្ហាញពីការរចនាម៉ូដបែបទីក្រុងឡុងដ៏ស្រស់ស្អាត។
២. Olivia Burton Secret Garden Analog Watch
នាឡិកាដៃនេះសាកសមសម្រាប់មិត្តៗនារីដែលចូលចិត្តភាពសាមញ្ញ តែក្លាសិក។ Olivia Burton Secret Garden Analog មានផ្ទៃស លាយនិងគំនូរផ្កាថ្ម និងផ្កាលីឡាក់ពណ៌ខៀវបែកស្វាយ ជាមួយនិងទ្រនិចពណ៌កុលាបមាស និងខ្សែស្បែកពណ៌ខៀវដែលបង្ហាញពីភាពថ្លៃថ្នូរ និងជឿជាក់។
ក្រៅពីសោភណភាពដែលបំផុសគំនិតចេញពីធម្មជាតិ នាឡិកានេះអាចរងសម្ពាធទឹករហូតដល់ទៅ ៣០ម៉ែត្រ និងមានកញ្ចក់ ឭរ៉ែ ដែលធន់នឹងភាពឆ្កូតបានយ៉ាងល្អ។
៣. FOSSIL Raquel Analog Watch
នាឡិកា Raquel ជានាឡិកាប្រទេសអាមេរិកដែលមានគុណភាពខ្ពស់ ជាមួយនិងសោភណភាពបែប vintage និងក្លាសិក។ FOSSIL Raquel Analog មានផ្ទៃខាងក្នុងធ្វើចេញពីគុជខ្យងពណ៌ត្នោត ជាមួយនិងខ្សែស្បែកពណ៌ឡាតេ។ ផ្ទៃខាងក្នុងមានលេខរម៊ាំង និងទ្រនិចនាឡិកាទាំងបីពណ៌មាស រួមផ្សំនិងស៊ុមកាលបរិច្ឆេទ អាចឲ្យអ្នកដឹងពីពេលវេលា និងកាលបរិច្ឆេទយ៉ាងច្បាស់លាស់។
មិនត្រឹមតែប៉ុណ្ណោះ នាឡិកានេះមានកញ្ចក់រ៉ែធន់នឹងភាពឆ្កូតពីបរិស្ថានខាងក្រៅ និងអាចរងសម្ពាធទឹករហូតដល់ទៅ ៥០ម៉ែត្រ។
៤. Emporio Armani Gioia SET watch
Emporio Armani Gioia SET watch ជានាឡិកាប្រភេទset ដែលមានមកជាមួយនិងកងដៃគុជខ្យងពណ៌ rose-gold ដ៏ប្រណិត និងស្រស់ស្អាត។ នាឡិកាដៃនេះមានស៊ុមជ្រុងពណ៌ rose-gold ដែលបង្កប់នូវគ្រាប់ត្បូងតូចៗជុំវិញ ជាមួយនិងផ្ទៃខាងក្នុងលាតពណ៌ប្រផេះ មានទ្រនិចពីរ និងផ្ទៃទូលាយ និងខ្សែនាឡិកាស្បែកពណ៌ខ្មៅ សាកសមនឹងមិត្តៗនារីដែលស្រលាញ់ការរចនាម៉ូតបែបថ្លៃថ្នូរ និង minimalist ។
ជាមួយនិងកញ្ចក់រ៉ែធន់នឹងភាពឆ្កូត នាឡិកានេះអាចរងសម្ពាធទឹករហូតដល់ទៅ ៣០ម៉ែត្រ។
៥. MICHAEL KORS Pyper Analog Watch
នាឡិកាដៃមកពីប្រទេសអាមេរិកនេះ មានការរចនាម៉ូដពន្លេចពណ៌លាយគ្នារវាងពណ៌ប្រាក់ និងពណ៌កុលាបមាស ចាប់តាំងពីខ្សែដែក រហូតដល់ស៊ុម និងផ្ទៃខាងក្នុង។ MICHAEL KORS Pyper Analog មានស៊ុមនាឡិកាមានដាំត្បូងជុំវិញ ផ្ទៃក្នុងមានត្បូងគ្រាប់ៗពីម៉ោងមួយទៅម៉ោងមួយ ហើយផ្ទៃខាងក្នុងមានការរចនាឈ្មោះម៉ាក MK សាកសមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ ឬចូលរួមកម្មវិធីផ្សេងៗ។
នាឡិកានេះមានកញ្ចក់រ៉ែធន់នឹងភាពឆ្កូត នាឡិកានេះអាចរងសម្ពាធទឹករហូតដល់ទៅ ៥០ម៉ែត្រ។
៦. Fossil Jacqueline Rose Gold-Tone Watch
នាឡិកានេះមានប្រភពពីប្រទេសអាមេរិក និងមានការរចនាម៉ូដបែបទំនើប និងទាន់សម័យ។
ផ្ទៃនាឡិកាពណ៌ផ្កាឈូកចាស់ ជាមួយនិងលេខរម៊ាំង និងទ្រនិចពណ៌មាស លាយឡំនិងផ្ការីកក្រពុំយ៉ាងស្រស់ស្អាត។ នាឡិកានេះមានកញ្ចក់រ៉ែធន់នឹងភាពឆ្កូត នាឡិកានេះអាចរងសម្ពាធទឹករហូតដល់ទៅ ៥០ម៉ែត្រ។