Ice-Watch មានសេចក្តីរំភើបរីករាយក្នុងការធ្វើជាម្ចាស់ឧបត្ថម្ភក្នុងកម្មវិធីMiss Mera ដែលជាការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងការររួមបញ្ចូលគ្នារវាងសម្រស់ និងចំណេះដឹង។
កម្មវិធី Miss Mera Cambodia ជាកម្មវិធីប្រកួតសម្រស់ និងចំណេះដឹង ដែលក្នុងនោះក៏ទាក់ទងនឹងវិស័យ ហ្វាសិន ទេសចរណ៍ និងភាពជាអ្នកដឹកនាំ ដើម្បីធ្វើការចម្រាញ់រកម្ចាស់ជ័យលាភី ក្នុងចំណោមបេក្ខនារីចូលរួមទាំង ១៧នាក់ ។
កាន់តែពិសេស ក្នុងកម្មវិធីនេះ នាឡិកាដៃ Ice-Watch បានចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី និងដាក់បង្ហាញនាឡិកាដៃខលិកសិនថ្មី ស្អាតៗរបស់ខ្លួនជាច្រើនបង្កើតជាទស្សនីយភាពគួរឲ្យទាក់ភ្នែក។
ខលិកសិននាឡិកាដៃ Ice-Watch ទាំងនោះរួមមាន ICE-Boliday និង ICE Digit Retro ដែលជាខលិកសិនថ្មីៗ ស្អាត និងមានតម្លៃសមរម្យមែនទែន បើធៀបជាមួយគុណភាព និងការធានារហូតដល់ទៅ ២ឆ្នាំលើនាឡិកាដៃ។
វត្តមាននាឡិកាដៃ Ice-Watch ក្នុងកម្មវិធី Miss Mera បានរំលេចពីមុខងាររបស់នាឡិកាដៃ Ice-Watch ដែលមិនត្រឹមតែមានមុខងារបង្ហាញពីពេលវេលាតែប៉ុណ្ណោះទេ តែជាគ្រឿងលម្អខ្លួនដែលបង្ហាញពីស្តាយ៍ផ្ទាល់ខ្លួន និងភាពជឿជាក់នៅក្នុងការតុបតែងខ្លួនរបស់ពួកគេ។ ខលិកសិននីមួយៗរំលេចនូវភាពស្រស់ស្អាតពិតប្រាកដ ដែលជាការរួមបញ្ចូលគ្នារវាងការតុបតែងខ្លួន និងភាពវៃឆ្លាតរបស់មនុស្សគ្រប់គ្នា។
Ice-Watch ជឿជាក់ថាសម្រស់ពិតប្រាកដពុំមែនផ្អែកលើតែភាពស្រស់ស្អាតខាងក្រៅមួយមុខប៉ុណ្ណោះទេ តែក៏ស្ថិតលើចំណេះដឹង ភាពជឿជាក់ ការចូលរួមបែបវិជ្ជមាន និងការចូលរួមលើកកម្ពស់ការដោះស្រាយបញ្ហាក្នុងសង្គមផងដែរ។
ចង់ដឹងថាទស្សនីយភាពនៃការប្រកួតសម្រស់ និងចំណេះដឹង ក្នុងកម្មវិធី Miss Mera Cambodia 2024 ពិសេសប៉ុណ្ណោះ ជាមួយនឹងនាឡិកាដៃ Ice-Watch កុំភ្លេចតាមដានទាំងអស់គ្នា!