ហេ! ទីបំផុតខ្ញុំរកឃើញចម្លើយ! តើការដែលផ្តល់នាឡិការជាកាដូនាំអោយសំណាងអាក្រក់ដែរឬទេ?

ហេ! ទីបំផុតខ្ញុំរកឃើញចម្លើយ! តើការដែលផ្តល់នាឡិការជាកាដូនាំអោយសំណាងអាក្រក់ដែរឬទេ?

នៅពេលដែលអ្នកជូនកាដូដល់នរណាម្នាក់ដែលអ្នកស្រឡាញ់ អ្នកតែងតែមានអារម្មណ៍ថាអ្នកត្រូវតែទិញនូវរបស់អ្វីម្យ៉ាងដែលអាចធ្វើអោយអ្នកទទួលពេញចិត្ត ហើយជម្រើសដ៏ល្អបំផុតនោះគឺជាគ្រឿងអលង្ការ។ ទោះយ៉ាងណា ពេលខ្លះវាអាចដោយសារតែមានជម្រើសច្រើនពេកដែលអាចរកបាននៅលើទីផ្សារឬពេលខ្លះទៀតវាអាចមកពីអបិយជំនឿទៅគ្រឿងអលង្ការមួយចំនួនដែលមិនអាចធ្វើជាកាដូបាន។

image-kLoj1LyWRm.png

ក្នុងចំណោមអបិយជំនឿនៃគ្រឿងអលង្ការមួយចំនួនដែលអ្នកប្រហែលជាធ្លាប់បានដឹងរូចមកហើយនោះដែលបង្ហាញថា “វាជាសំណាងអាក្រក់ដែលផ្តល់នាឡិកាជាកាដូ។” ប៉ុន្តែតើនេះជាការពិតដែរឬទេ?

នៅក្នុងអត្ថបទនេះយើងនឹងបកស្រាយកាន់តែស៊ីជម្រៅទាក់ទងទៅនឹងជំនឿហើយយើងបញ្ជាក់ថាតើវាជាការពិតដែរឬទេ។

តើការដែលផ្តល់នាឡិការជាកាដូនាំអោយសំណាងអាក្រក់ដែរឬទេ?

កាលពីមុនអ្នកជឿអបិយជំនឿបាននិយាយថាអ្នកផលិតនាឡិកាតែងតែទុកបំណែកនៃព្រលឹងរបស់ពួកគេនៅក្នុងនាឡិកាធ្វើដោយដៃ។

ពួកគេក៏បានសន្និដ្ឋានថា ប្រសិនបើនាឡិកាឈប់ដំណើរការបំណែកនៃព្រលឹងរបស់ពួកគេដែលនៅសល់នៅក្នុងនាឡិកានឹងខូចហើយក្រោយមកទៀតនឹងបាត់ទៅវិញ។ ចលនារបស់វាជានិមិត្តរូបនៃព្រលឹងនាឡិកាដែលត្រូវបានផ្តល់ឱ្យនាឡិកាដៃដោយអ្នកផលិតនាឡិកា។

នៅក្នុងប្រវត្ដិសាស្ដ្រចិនបានបង្ហាញថា ការផ្តល់នាឡិកាមួយជាកាដូត្រូវបានគេមើលឃើញថាជាបណ្តាសា។ ផ្អែកលើការពន្យល់នេះនាឡិកាត្រូវបានគេមើលឃើញថាជាសញ្ញានៃការរាប់ថ្ងៃនៃការស្លាប់របស់មនុស្សម្នាក់ដែលពិតជាសញ្ញាអាក្រក់។

ផ្ទុយទៅវិញសព្វថ្ងៃមនុស្សភាគច្រើនក្រសោបយកនាឡិកាជាកាដូវិជ្ជមានសម្រាប់ពួកគេ។  នៅពេលអ្នកផ្តល់អំណោយដល់មនុស្សជាទីស្រឡាញ់របស់អ្នកនូវកាដូដែលលម្អដៃដ៏ប្រណីតវាបង្ហាញពីសេចក្តីស្រឡាញ់និងសប្បុរស។ ជាការពិតនៅកន្លែងជាច្រើនដូចជាប្រទេសរុស្ស៊ីវាបង្ហាញថា អ្នកប្រាថ្នាការទទួលបានជីវិតរស់នៅយូរអង្វែងដែលពោរពេញទៅដោយសុភមង្គល។ នៅផ្នែកផ្សេងទៀតនៃពិភពលោកនាឡិកាមានលក្ខណៈពិសេសដែលវាជាកាដូដែលអាចប្រាប់ពីពេលវេលា។ 

image-yRI74hiXcX.png

ថ្ងៃនេះវីថកនឹងបង្ហាញពីមូលហេតុធំៗបីដែលបញ្ជាក់ថានាឡិកាគឺជាកាដូដ៏ល្អសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។



១ នាឡិកាមានន័យថាអ្នកបានផ្តល់កាដូនៃពេលវេលា

image-tOmRYtRXh8.png

ពេលវេលាគឺជាអំណោយដ៏ល្អបំផុតដែលអ្នកអាចផ្តល់ឱ្យអ្នកដែលមានអារម្មណ៍ថាអ្នករវល់ពេក។ ការផ្តល់ឱ្យនរណាម្នាក់នូវនាឡិកាមួយអាចឱ្យពួកគេមានពេលវេលាសម្រាប់ខ្លួន។ ការផ្តល់ឱ្យនាឡិកាដៃដល់មនុស្សជាទីស្រឡាញ់របស់អ្នក អាចបង្ហាញថាអ្នកចង់ចំណាយពេលច្រើនជាមួយពួកគេ។



២ នាឡិកាដៃគឺសម្រាប់ពាក់ជារៀងរាល់ថ្ងៃ

image-9WpCHh808c.png

រឿងល្អមួយអំពីនាឡិកាគឺថាវាប្រើបានយូរ។ អ្នកអាចពាក់វាឱ្យមានផាសុខភាពជារៀងរាល់ថ្ងៃ។ សម្រាប់ហេតុផលនេះពួកគេមិនអាចក្លាយជាអំណោយដែលបោះចោលបានទេ។



៣ នាឡិកាដៃគឺជាអំណោយដ៏ប្រណិត

image-O6deg26wft.png

ការផ្ដល់កាដូជានាឡិកាដៃគឺមាននៃថាអ្នកបានផ្ដល់អោយមនុស្សជាទីស្រលាញ់របស់អ្នកនូវប្រណីតភាពហើយវាជាកាដូដែលថ្លៃថ្នូរបំផុត។ ប្រៀបដូចជាឃ្លាមួយបានលើកឡើងថា “បង្ហាញនាឡិការបស់អ្នកឱ្យខ្ញុំ ហើយខ្ញុំនឹងបង្ហាញអ្នកវិញអំពីភាពប្រណីតរបស់អ្នកនៅក្នុងពិភពគ្រឿងអលង្ការ។” 

សរុបមកនាឡិកាគឺជាកាដូដ៏អស្ចារ្យ ហើយវាគឺជាវិធីដ៏ល្អដើម្បីបង្ហាញពីអ្វីដែលអ្នកចង់ធ្វើនៅក្នុងជីវិតជារៀងរាល់ថ្ងៃជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ហើយវានឹងធ្វើអោយមនុស្សជាទីស្រលាញ់របស់អ្នកនឹកឃើញអ្នករាល់ថ្ងៃ។



ដកស្រង់អត្ថបទចេញពី 

https://www.afashionblog.com/is-it-bad-luck-to-give-a-watch-as-a-gift/

រូបភាព 

https://www.ice-watch.com/e


1

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.