នាឡិកាដៃ Ice-Watch មានសេចក្តីរីករាយជាខ្លាំង ដែលបានចូលរួមធ្វើជាម្ចាស់ឧបត្ថម្ភក្នុងកម្មវិធី Fashion Show Festival 2024 ជាមួយវត្តមានខលិកសិននាឡិកាដៃថ្មីស្អាតៗ ទាន់សម័យជាច្រើន កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ក្នុងការទំនើបជីបម៉ុងមេហ្កាម៉ល ២៧១ ។
Fashion Show Festival 2024 ជាកម្មវិធីបង្ហាញម៉ូត ដែលលើសពីការបង្ហាញម៉ូតសម្លៀកបំពាក់ តែជាឆាកដែលជាទីច្របាច់បញ្ចូលគ្នារវាងតន្ត្រី ក្បាច់រាំ សិល្បៈ និងស្តាយ៍សម្លៀកបំពាក់ ជាមួយនឹងម៉ូតនាឡិកាដ៏ទាន់សម័យ ជាមួយនិងការតុបតែងខ្លួនរបស់តារាបង្ហាញម៉ូត ការរ៉េបផ្ទាល់ និងក្បាច់រាំ បានធ្វើឲ្យឆាកទាំងមូលពោរពេញទៅដោយថាមពល។
មិនត្រឹមតែប៉ុណ្ណោះ ខលិកសិននាឡិកាដៃ Ice-Watch ចំនួនបីខលិកសិន ក៏បានពន្លេចខ្លួនឡើងនៅក្នុងកម្មវិធីនេះផងដែរ រួមមានខលិកសិន៖ ICE-Boliday, និង ICE-Digit Retro និង Ice-Chrono អមជាមួយនិងម៉ូតសម្លៀកបំពាក់ប្លែកៗ និងស្រស់ស្អាតជាច្រើនដែលបង្កើតជាទស្សនីយភាពដ៏ពិសេសប្លែកភ្នែក។
ចង់ដឹងថាទិដ្ឋភាពកម្មវិធីទាំងមូលអស្ចារ្យប៉ុណ្ណា តស់! មកតាមដានទាំងអស់គ្នា!