ខណៈពេលដែលមនុស្សភាគច្រើនកំពុងស្នាក់នៅក្នុងផ្ទះដោយសារការរាតត្បាតនៃជម្ងឺកូវីត-១៩ ក៏មានមនុស្សមួយចំនូនអាចចេញទៅក្រៅបានដោយកត្តារចំបាច់ដូចជា ការចេញក្រៅដើម្បីបំពេញការងារ ប្រកបរបររកស៊ី ការចេញទៅទិញម្ហូបអាហារជាដើម។
រាល់ពេលដែលមនុស្សចេញក្រៅផ្ទះគឺជាការប្រឈមនឹងហានិភ័យនៃការឆ្លងជម្ងឺកូវីត-១៩។ ជាក់ស្ដែងប្រជាជនរបស់យើងក៏បានអនុវត្ដនូវវិធានការ បីកុំបីការពារ ដែលណែនាំដោយក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជូន។ ទោះបីជាយ៉ាងណាក៏ដោយ មេរោគកូវីត-១៩វាអាចនឹងតោងជាប់នៅលើសម្លៀកបំពាក់របស់យើងបានដូចគ្នា ដែលវាអាចមានជីវិតនៅលើក្រណាត់បានរហូតដល់ទៅ២ថ្ងៃ។
វាពិតជាគ្រោះថ្នាក់មែនទែន ដូចនេះទើបមានចម្ងល់ថា តើគួរផ្លាស់ប្តូរសម្លៀកបំពាក់របស់បន្ទាប់ពីមកពីខាងក្រៅទេ?
ជាការពិតណាស់ មេរោគកូវីត-១៩ងាយនឹងតោងនៅលើសម្លៀកបំពាក់របស់អ្នក ហើយអ្នកអាចនឹងប្រើដៃប៉ះពាល់តំបន់មេរោគនោះដោយចៃដន្យហើយដៃរបស់អ្នកនឹងប៉ះច្រមុះឬភ្នែកដែលបង្ករអោយមានការឆ្លងកូវីត-១៩នេះ។
ទោះយ៉ាងណាក៏ដោយគេអាចនិយាយបានថា "ការប្រុងប្រយ័ត្នគឺប្រសើរជាងការព្យាបាល" ។ អ្នកគួរតែផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នកបន្ទាប់ពីត្រលប់មកផ្ទះវិញ។
លើសពីនេះទៅទៀតអ្នកអាចអនុវត្តតាមជំហានខាងក្រោមដើម្បីធានាថាអ្នកមានសុវត្ថិភាពពីការទាក់ទងវីរុសតាមគ្រប់មធ្យោបាយ:
1.ផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នកប្រសិនបើអ្នកបានត្រឡប់មកពីទីសាធារណៈឬអ្នកគិតថាអ្នកបានប៉ះដោយមនុស្សជាច្រើនឬក្រណាត់សម្លៀកបំពាក់របស់អ្នកប៉ះពាល់ផ្ទៃអ្វីម្យ៉ាងដោយចៃដន្យ។ ឧទាហរណ៍ បង្គោល ជញ្ជាំង ឬធ្នើ។
2.ផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នកប្រសិនបើមាននរណាម្នាក់បានគ្រវាសឬកណ្តាស់នៅក្បែរអ្នក។ មេរោគងាយនឹងឆ្លងមកកាន់អ្នកតាមរយះខ្យល់ ហើយវាអាចនឹងតោងជាប់លើក្រណាត់សម្លៀកបំពាក់របស់អ្នកនឹងបង្ករអោយមានហានិភ័យទៅអ្នកបន្ទាប់ទៀត។
3.លាងដៃមុនពេលផ្លាស់ប្តូរសម្លៀកបំពាក់ក៏ដូចជាបន្ទាប់ពីផ្លាស់ប្តូរសម្លៀកបំពាក់ ដើម្បីប្រាដងថាដៃរបស់អ្នកស្អាតនិងគ្មានមេរោគ។ អ្នកអាចលាងសម្អាតដៃរបស់អ្នកដោយសាប៊ូ ជេល និងអាកុលសម្លាប់មេរោគ។
4.ប្រសិនជាអាចអ្នកគួរតែបោកគក់សម្លៀកបំពាក់របស់អ្នកដោយឡែកពីគ្នា ព្រោះថាសម្លៀកបំពាក់ដែលអ្នកស្លៀកចេញទៅក្រៅវាមានហានិភ័យខ្ពស់ ហើយដើម្បីជៀសវាងការតោងជាប់របស់មេរោគមកកាន់សម្លៀកបំពាក់របស់អ្នកទាំងអស់ ការបែងចែកការបោកគក់សម្លៀកបំពាក់គឺជាជម្រើសដ៏ល្អបំផុត។
អ្នកអាចអនុវត្តតាមការប្រុងប្រយ័ត្នខាងលើប្រសិនបើអ្នកមានអារម្មណ៍មិនមានសុវត្ថិភាព។