អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់និងធ្លាប់លឺមកហើយអំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ម៉ាកនាឡិកាដៃវើសាជេ ដែលម៉ាកនេះផ្តល់គុណតម្លៃខ្ពស់ទៅលើភាពច្នៃប្រឌិត និងគុណភាពដ៏ល្អវិសេសវិសាល។ មិនថាជាភ្ញៀវក្នុងស្រុក ឬជាភ្ញៀវអន្តរជាតិក្តី ពួកគេតែងតែគាំទ្រនិងស្រលាញ់ម៉ាកមួយនេះមិនដកចិត្តឡើយក៏ព្រោះតែសក្តានុភាពនៃការអភិវឌ្ឍខ្លួនរបស់ប្រេន និងទីផ្សារដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន ជាពិសេសក្រុមអភិជនផ្ទាល់តែម្តង។ ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ម៉ាកនាឡិកាដៃវើសាជេបានផលិតក៏ដូចជារចនាម៉ូតប្លែកៗទៅតាមរដូវកាល មានដូចជា ខូលិកសិនរដូវផ្ការីក-រដូវក្តៅ និង ខូលិកសិនរដូវស្លឹកឈើជ្រុះ-រដូវរងារ។ ស្របពេលនេះដែរ អ្នកជំនាញច្នៃម៉ូតដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយនោះបានផលិតនូវម៉ូតថ្មីស្រឡាងមួយ សម្រាប់រដូវកាល Fall-winter 2021 ក្នុងគោលបំណងក្តោបយកឪកាសដើម្បីផ្សព្វផ្សាយនូវភាពចម្រុះសម្បូរបែបនៃស្ទាយទំនើបនិងទាន់សម័យពីម៉ាកវើសាជេផងដែរ។ ដូចដែរអ្នកទាំងអស់គ្នាបានដឹងមកហើយថា វើសាជេបានជ្រើសរើសយកនិមិត្តរូបក្បាលមេឌូសាមកធ្វើជាអត្តសញ្ញាញសម្គាល់ប៊្រេន ដែលបង្ហាញនូវឥទ្ធិពលដ៏ខ្លាំងក្លារបស់ស្ត្រីវើសាជេប្រៀបប្រដូចទៅនឹងនាងមេឌូសា។ អាស្រ័យហេតុនេះ Medusa Secret ដែលជាម៉ូដែលចេញថ្មី ក្នុងខូលិកសិនFall-Winter 2021 បានមានវត្តមាននៅលើទីផ្សារអន្តរជាតិ។
ប្រូម៉ូសិន
អាថ៍កំបាំងមេឌូសាមាននៅលើនាឡិកា? Medusa Secret ជា..................
Medusa Secret គឺជាប្រភេទនៃនាឡិកាបែបគ្រឿងអលង្ការ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ពីព្រោះតែលក្ខណៈពិសេសរបស់នាឡិកានេះ អតិថិជនមិនត្រឹមតែអាចពាក់លម្អខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចមើលម៉ោងបានយ៉ាងងាយស្រួលទៀតផង។ លើសពីនេះទៅទៀត ម៉ោងរបស់នាឡិកាត្រូវបានបង្កប់នូវក្រោមនិមិត្តរូបក្បាលមេឌូសា ដែលបានឆ្លាក់ពីលើគម្របនាឡិកាបិតបើកបាន ហេតុដូច្នេះទើបគេឲ្យឈ្មោះថាជា "Secret watch"។ ខ្សែនាឡិកាមានទម្រង់ជាកងដៃ ស្រាល ងាយស្រួលពាក់នៅលើកដៃ រំលេចដោយនិមិត្តសញ្ញាក្រេកាទៀតនោះ កាន់តែធ្វើឲ្យម៉ូតនេះបញ្ជាក់នូវអត្តសញ្ញាណខ្ពស់របស់ម៉ាកវើសាជេ។ អ្វីដែលកាន់តែធ្វើឲ្យម៉ូតនេះកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាឡិកានេះមានដាំពេជ្រចំនួន១០២ គ្រាប់ នៅលើកងដៃនាឡិកា ដែលបញ្ចេញពន្លឺចែងចាំង និងល្អប្រណិតបំផុត។ ម៉ូតនេះដែរ សាកសមបំផុតសម្រាប់សុភាពនារី ដែលមានទំនោរទៅលើភាពល្អប្រណិតនិងថ្លៃថ្នូររបស់ផលិតផលដែលមានតម្លៃខ្ពស់និងល្បីឈ្មោះ។ Secret Versace ជាមិត្តភក្តិដ៏ល្អបំផុតសម្រាប់នារីទាន់សម័យ អាចពាក់បានទៅចូលរួមកម្មវិធីពិសេសៗ និងកម្មវិធីជប់លៀងក៏បាន។
+ ព័ត៌មានលម្អិតអំពីនាឡិកា
ឈ្មោះនាឡិកា: Medusa Secret
WATCH LABEL : Swiss made
ម៉ាសុីន: quartz (RONDA 751) 2 hands movement
ទំហំ : 25 mm
តួនាឡិកា : Stainless steel
កញ្ចក់ : Sapphire Crystal
ខ្សែនាឡិកា : : IP Champagne Greca – jewelry buckle
កម្រិតសម្ពាធទឹក: 3 ATM
តម្លៃ: $2,730
សម្រាប់អតិថិជនដែលស្រលាញ់ក៏ដូចជាចង់ស្វែងរកនាឡិកាដៃនេះ សូមអញ្ជើញមកទីតាំងហាងនាឡិកាដៃ Versace : ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ជាន់ផ្ទាល់ដី ទល់មុខនឹងហាងលក់សម្លៀកបំពាក់ A|X និង Pedro រួចជាប់នឹងហាង Bonia ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ័ : 069 85 1000 ។លោកអ្នកក៏អាចធ្វើការបញ្ជាទិញតាមរយះ WEBSITE : WWW.WATCHEMPIRE.COM.KH
0