នាឡិកាដៃ Ice-Watch ចូលរួមឧបត្ថម្ភក្នុងកម្មវិធី Salon Day រដូវកាលទី២ ដែលមានការចូលរួមពី Master ល្បីៗមកពីក្រៅប្រទេស ដើម្បីជួយលើកកម្ពស់ស្តង់ដាវិស័យសាឡននៅកម្ពុជា

នាឡិកាដៃ Ice-Watch ចូលរួមឧបត្ថម្ភក្នុងកម្មវិធី Salon Day រដូវកាលទី២ ដែលមានការចូលរួមពី Master ល្បីៗមកពីក្រៅប្រទេស ដើម្បីជួយលើកកម្ពស់ស្តង់ដាវិស័យសាឡននៅកម្ពុជា

401480898_743109457848346_6293253960521574017_n-o9Bv0h5xu2.jpg

នាឡិកាដៃ Ice-Watch ពិតជាមានកិត្តិយស ក្នុងការចូលរួមជាផ្នែកមួយនៃកម្មវិធី Salon Day រដូវកាលទី ២ ដែលរៀបចំដោយ EMT Beaty នៅថ្ងៃទី ១២ ១៣​ ១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ លំដាប់ផ្កាយ 5 Oakwood Premier Phnom Penh ក្នុងគោលបំណងនាំមកជូនបងប្អូននារីៗ នាយុគសម័យថ្មី នូវបច្ចេកទេសគ្រប់គ្រង និងផ្តល់សេវាកម្មសាឡនជំនាន់ថ្មី។

409408939_758573389635286_7164453145318434498_n-FQCjHTywMb.jpg

កម្មវិធី Salon Day រដូវកាលទី២ ដែលជាកម្មវិធីធំប្រចាំឆ្នាំក្នុងវិស័យសម្រស់ នឹងមានការរួមបញ្ចូលនូវសកម្មភាពជាច្រើនរួមមានការបង្ហាញជូនបងប្អូននារីដែលស្រលាញ់ ឬកំពុងប្រកបរបរក្នុងវិស័យសម្រស់នាយុគសម័យថ្មី ពីការធ្វើសេវាកម្មសាឡនជំនាន់ថ្មី ការយល់ដឹងកាន់តែច្បាស់ពីការធ្វើសេវាកម្មសាឡនដែលស្តង់ដា ការរៀបចំផែនការគ្រប់គ្រង់សាឡន ឲ្យចំណេញពេលវេលា ចំណេញថ្លៃដើម  ការគ្រប់គ្រងបុគ្គលិក និងពិសេសបំផុត គឺគន្លឹះក្នុងការថែទាំអតិថិជនក្នុងការបន្តប្រើប្រាស់សេវាកម្មសាឡនរបស់យើងអោយបានយូរអង្វែង  ។

409452762_758573566301935_6773420200626463557_n-eL0k498yUn.jpg

រយៈពេល៣ថ្ងៃនេះបងប្អូននារីៗនឹងបានទស្សនាពីការបង្ហាញបច្ចេកទេសថ្មីៗពី Master ល្បីៗមកពីក្រៅប្រទេស មកបង្ហាញពីទិកនិចទាំង ៦ លំដាប់ជាតិ និង អន្តរជាតិ និងជំនាញផ្សេងៗដូចជា ម៉ាស្សាបន្តឹងស្បែកមុខ ការប៉ាក់ផ្លុំ ចិញ្ចើម រឹមភ្នែក បបូរមាត់ ជំនាន់ថ្មី ការតរោមភ្នែកម៉ូតថ្មីជាមួយស្តង់ដារ អត់ឈឺ អត់ចាក់ អត់ធ្ងន់ ត ដូចអត់ត។ អ្វីដែលកាន់តែពិសេស Salon Day រដូវកាលទី២ របស់EMT ក៏នឹងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសល្បីៗក្នុងប្រទេសដូចជា លោកគ្រូ សោម សម្បត្តិ DJ NaNa រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

401477420_743105634515395_2769435901484581010_n-2wSe4hruX4.jpg

400686402_741767307982561_2870617616641788750_n-whC0AtmKrR.jpg

អត្ថប្រយោជន៌ និងលក្ខខណ្ឌក្នុងការចូលរួម៖ សម្រាប់អ្នកដែលចូលរួមរយៈពេលបីថ្ងៃនេះ គឺទទួលបាន នូវចំណេះដឹងថ្មីៗ វិញ្ញាបណ្ណបត្រ័ចូលរួម ពានកិត្តិយស និងមានកញ្ចប់កាដូ ដែលមានតម្លៃ 150$ ។ 

សម្រាប់ព៌ត័មានបន្ថែម អាចទាក់ទងបានតាមរយៈ

010 777 688 / 077 222 027 (Telegrams)

077 222 036 / 077 222 035 (Telegrams)

Page / Instagram EMT Beauty Supply

មើលវិដេអូនៅទីនេះ !

Image
0

អំពីអ្នកនិពន្ធ

No Image
Digital Marketing Officer
Chea Sorall

I'm Sorall, 26 years old and I now working for Watch Empire Co., Ltd as a Digital Marketing Officer in the Commercial Department, Watch Empire.