អតិថិជនដែលតែងស្រឡាញ់និងគាំទ្រនាឡិកាដៃរបស់ម៉ាក A|X ប្រាកដជាឆ្ងល់ហើយថា តើម៉ាក A|Xនឹងមានម៉ូតនាឡិកាដៃអ្វីថ្មីដែលនឹងត្រូវបញ្ចេញសម្រាប់រដូវក្ដៅ២០២២នេះ?
ក្នុងរដូវក្ដៅ២០២២នេះ A|Xបានបង្កើតខូឡិកហ្សិននាឡិកាដៃសំខាន់ៗចំនួន៤គឺ Blue, Bank Automatic, Lady Hamptonនិង Outerbank Opp ដែលផ្ដោតទៅលើការរចនាម៉ូតបែបរស់រវើក ងាយស្រួល និងតម្រូវទៅតាមការតុបតែងខ្លួនបែបទីក្រុងទាន់សម័យ ហើយនាឡិកាដៃក្នុងខូលិកហ្សិននីមួយៗសុទ្ធតែត្រូវបានរចនាឡើងប្រកបដោយការគិតគូរជាមួយនឹងខ្សែស៊ីលីកូនដែលពាក់បានគ្រប់ទីកន្លែង។
BLUE
Blue គឺជាខូលិកហ្សិនដែលមានរចនាម៉ូតនិងមុខងារលេចធ្លោឡូយឆាយ ដែលលោកអ្នកមិនគួររំលងសម្រាប់រដូវកាលថ្មីនេះ។ ខូលិកហ្សិននេះត្រូវបានបំផុសគំនិតចេញពីសម្លៀកបំពាក់របស់ម៉ាក A|X នៃរដូវក្ដៅ២០២២ ដែលវាជាការរចនាម៉ូតផ្ទៃខាងក្នុងដោយពណ៌ខៀវលាយនឹងពណ៌ក្រហម ភ្ជាប់ដោយខ្សែស៊ីលីកូននិងខ្សែពណ៌ខៀវ និងខ្សែដែកសំណាញ។ ខូលិកហ្សិននេះផ្ដល់ជូនការកែច្នៃឡើងវិញនៃម៉ូដែលសំខាន់ចំនួន៣គឺCyde, Outerbank និង Leonardo ដែលធានាជូនលោកអ្នកនូវស្តាយប្លែកជាងមុន។
BANKS AUTOMATIC
ខូលិកហ្សិនលក់ដាច់បំផុតរបស់យើងគឺBanks Automaticដែលត្រូវបានរចនាឡើងជាថ្មីក្នុងលក្ខណៈបែបស្ពតជាមួយទម្រង់រូបរាងថ្មី ពណ៌ថ្មី និងមុខងារអូតូម៉ាតិកដែលមិនធ្លាប់មានកន្លងមក។ Banks បានត្រឡប់មកវិញជាមួយនឹងតួនាឡិកាស៊ីលីកូនទន់ងាយស្រួលបត់បែនចំនួន៣ពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស។ ចំណែកឯផ្ទៃរបស់វាបង្ហាញនូវគ្រឿងម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិរបស់ជប៉ុននៅខាងក្នុងរួមនឹងតួអក្សរឡូហ្គោ“Armani Exchange”ព័ទ្ធជុំវិញ។
LADY HAMPTON SPORT
សម្រាប់មិត្តនារីៗរបស់យើងវិញ យើងសូមណែនាំម៉ូតLady Hampton ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងតួស៊ីលីកូនបែបស្ពតថ្មីយ៉ាងទំនើបនិងប្រណិតបំផុតចំនួន៣ពណ៌គឺ ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ស។ ផ្ទៃខាងក្នុងរបស់វាមានព័ទ្ធទៅដោយត្បូងតូចៗ រួមជាមួយបង្កោលលេខនិងទ្រនិចពណ៌ Rose-gold ដែលនៅតែរក្សារូបរាងបែប Classic និងភាពទាក់ទាញសម្រាប់មិត្តៗនារី។
OUTERBANK OPP
ក៏ដូចគ្នានឹងខូលិកហ្សិនផ្សេងៗខាងលើOuterbank Opp ត្រូវបានផ្លាស់ប្ដូរដំណើរការពីក្រូណូម៉ែត្រមកជាដំណើរការ Quartz ជាមួយការរចនាម៉ូតដោយលាយបញ្ចូលពណ៌ផ្សេងគ្នា ដែលធ្វើអោយវាមានលក្ខណៈលេចធ្លោគ្រប់ពេលវេលានិងទីកន្លែង។ នាឡិកាដៃនេះមានបង្កោលលេខនិងទ្រនិចបែបគ្រោងឆ្អឹង (Skeleton hands and indexes) និងមានលម្អដោយនិមិត្តសញ្ញា A|X រលោងនៅលើផ្ទៃនាឡិកា។
អតិថិជនអាចស្វែងរកសាខារបស់យើងដែលមានទីតាំងដូចខាងក្រោម៖
- Watch Empire: Aeon Mall Phnom Penh ជាន់ទី១ 078 851 000
- Watch Empire: Aeon Mall Sen Sok City ជាន់ទី១ 093 851 000
- Watch Empire សៀមរាបស្តុបសុខា 095 888 850
- Watch Empire សៀមរាបផ្សារចាស់ 089 888 500