តោះមកស្វែងយល់ពីម៉ាកនាឡិកាដៃ Calvin Klein ដែលទើបតែបើកលក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ!

Calvin Klein គឺជាមួយក្នុងចំណោមម៉ាក Fashion ល្បីៗលំដាប់ពិភពលោកផ្សេងទៀត ដែលអ្នកនិយម Fashion ភាគច្រើនប្រាកដជាស្គាល់ម៉ាកនេះ មិនថាប៉ែកអាស៊ីឬអឺរ៉ុបទេ សូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាក៏កម្រិតយល់ដឹងនិងការពេញនិយមទៅលើម៉ាក Fashion នេះ មិនចាញ់បណ្ដាប្រទេសជឿនលឿនមួយចំនួនឡើយ។ ម៉ាកនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1968 នៅទីក្រុង New Yok ប្រទេសសហរដ្ឋអាមេរិក។ Calvin Klein មានផលិតផលជាច្រើនប្រភេទដូចជា ផលិតផលស្បែក គ្រឿងតុបតែងខ្លួន គ្រឿងសង្ហារឹម ទឹកអប់ គ្រឿងអលង្កា នាឡិកាដៃ ព្រមទាំងសម្លៀកបំពាក់បុរសនារីជាដើម។

C-DqyGCa8KFQ.jpg

ថ្វីត្បិតតែម៉ាកមួយនេះត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ 1968 ក៏ពិតមែន ប៉ុន្តែមិនមែនគ្រប់ផលិតផលទាំងអស់ត្រូវបានបង្កើតឡើងមកព្រមៗគ្នាឡើយ ជាក់ស្ដែងដូចជាប្រភេទនាឡិកាដៃជាដើម។ ផលិតផលនាឡិកាដៃរបស់ម៉ាក CK ត្រូវបានបង្កើតនឹងចេញលក់ដំបូងនៅក្នុងឆ្នាំ 2014   ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតនាឡិកាដៃធំជាងគេបំផុតនៅលើពិភពលោក។ អ្វីដែលកាន់តែពិសេសថែមទៀតនោះផលិតផលនាឡិកាដៃរបស់ម៉ាកដ៏ល្បីមួយនេះបានមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះឯង ក្រោមការនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន Watch Empire​ ។

k-Nsy5O2jHXg.jpg

ដូច្នេះនេះគឺជាពត៌មានដ៏ល្អមួយសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជាដែលចូលចិត្តនិងនិយមម៉ាកនាឡិកាដៃល្បីៗ ដោយហេតុថាអតិថិជនទាំងអស់នឹងទទួលបាននូវផលិតផល Original  ចេញពីកក្រុមហ៊ុនដែលផ្ដល់អោយលោកអ្នកនូវទំនុកចិត្តនិងគុណភាពខ្ពស់ថែមទៀតផង។ សូមបញ្ចាក់ផងដែរថា គ្រប់នាឡិកាដៃ Calvin Klein ទាំងអស់ដែលលោកអ្នកទិញពីក្រុមហ៊ុន Watch Empire អ្នកនឹងទទួលបាននូវការធានាទៅលើគ្រឿងម៉ាស៊ីនចំនួន 2 ឆ្នាំ ព្រមទាំងមានការប្ដូរថ្មរជូនដោយឥតគិតថ្លៃនិងឥតកំណត់រយៈពេលថែមទៀតផង។

មួយវិញទៀតសម្រាប់ទីតាំងលក់គឺមាន 2 សាខា៖

*ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ 099 85 1000

*ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី 093 85 1000

ដើម្បីទទួលបានពត៌មានកាន់តែច្បាស់ សូមធ្វើការ Like page Calvin Klein Watches Cambodia តាមរយៈ Link នៅខាងក្រោមនេះ៖

https://www.facebook.com/CkWatchCambodia

0

អំពីអ្នកនិពន្ធ

No Image
Admin
Ma Davy

Brand Executive at Watch Empire