Fossil និង Warner Bros. បានរួមគ្នាបញ្ចេញខូលិកហ្សិន The Batman™ X Fossil

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ាកនាឡិកាដៃ FOSSIL បានបញ្ចេញខូលិកហ្សិន Limited Edition ថ្មីមួយគឺ The Batman™ x  Fossil ក្រោមការសហការជាមួយក្រុមហ៊ុន Warner Bros. Consumer Products ដែលជាស្ថាប័នផលិតនិងចែកចាយ Merchandise ឈានមុខគេមួយក្នុងពិភពលោក និង DC Entertainment ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ដ Super Heroes ល្បីៗជាច្រើនដូចជា Superman, Batman, Wonder Woman, Green Lantern ជាដើម។

 FossilxWarner%20Bros-xPdku1Aera.jpg

 

ផលិតផលនីមួយៗនៃខូលិកហ្សិននេះមានការរចនាម៉ូដដែលត្រូវបានបំផុសគំនិតដោយ Batsuit ដែលជាអត្តសញ្ញាណរបស់ Batman និង Super-Villain ក្នុងខ្សែភាពយន្ដ The Batman (2022) ដ៍អាថ៌កំបាំងគឺ The Riddler។ ខាងក្រោមនេះគឺជាម៉ូដែលនាឡិកាដៃទាំងពីរគ្រឿងនៃខូឡិកហ្សិន The Batman™ x  Fossil

 thebatman-newbutton-1643232430643-MGOAEfTKcc.jpg


The Batman™ Watch (LE1142SET)

នាឡិកាដៃ The Batman™ មានការរចនាម៉ូដរូបរាងយ៉ាងរឹងមាំ ដែលត្រូចបានបំផុសគំនិតចេញពីតួអង្គ Batman​ ដ៏រឹងមាំនិងមហិមា និងឈុតអាវក្រោះពណ៌ខ្មៅរបស់គាត់។ ម៉ូដែលនាឡិកាដៃដ៏អង់អាចប្រណិតមួយគ្រឿងនេះ មានលក្ខណៈពិសេសដូចជា តួនាឡិកាដែលធ្វើឡើងពីដែកអ៊ីណុកពណ៌ខ្មៅទំហំមុខ42mm  បង្កោលលេខបញ្ចេញពន្លឺពណ៌បៃតងសម្របទៅតាមទីតាំងងងឹត និងដំណើរការស្វ័យប្រវត្តិជាមួយកាលបរិច្ឆេទ។

2-tRv1JeSVl8.jpg 

0228_Batman_LP_Hero2_image1_Dekstop@2x-24k06esSt5.jpg

នៅក្នុងឈុតនាឡិកាដៃ The Batman™ បានបន្ថែមមកជាមួយខ្សែពណ៌ខ្មៅចំនួនពីរផ្សេងទៀតដែលអាចផ្លាស់ប្ដូរបានយ៉ាងងាយស្រួល រួមមានទាំងខ្សែនីឡុងនិងស៊ីលីកូន។ ខ្សែទាំងបីរបស់វាត្រូវបានបំពាក់ជាមួយសម្ភារៈដែលយកត្រាប់តាមបច្ចេកវិទ្យារបស់ Batman និង The Batcycle™: Kevlar®។ នាឡិកាដៃនេះក៏មានភ្ជាប់ជាមួយនូវការដាក់ Display យ៉ាងទំនើប រួមជាមួយថតសម្រាប់ដាក់ខ្សែនៅក្នុងប្រអប់របស់វាថែមទៀតផង។

 Screenshot%202022-03-15%20144258-V3EgPoNFsf.jpg

 

The Riddler™ Watch (LE1141)

នៅគ្រប់ខ្សែភាពយន្ត Super Hero ទាំងអស់ យើងតែងឃើញមានតួ Super-Villain ម្នាក់​ ដែលធ្វើអោយបរិយាកាសនៅក្នុងសាច់រឿងមានភាពប្រទាក់ក្រឡា និងបង្កើនចំណាប់អារម្មណ៍។ ក៏ដូចគ្នាក្នុងខ្សែភាពយន្ដ The Batman (2022) ដែលមានតួអង្គ The Riddler™ ជា Super-Villain ដ៏អាថ៌កំបាំង ដែលបន្សល់ទុកនូវប្រស្នាជាច្រើន ហើយក៏ជាតួអង្គសំខាន់ម្នាក់ផងដែរ។

 Screenshot%202022-03-15%20144033-MhDvy19U1C.jpg

 

ដូច្នេះហើយ ទើបនាឡិកាដៃទីពីររបស់យើងត្រូវបានដាក់ឈ្មោះថា​ The RiddlerWatch។ ការបង្កើតម៉ូដែលមួយគ្រឿងនេះទទួលបានការបំផុសគំនិតចេញពីរូបគំនូរកំណាចពិសពុលពណ៌បៃតងរបស់ Riddler ដែលបង្ហាញនៅលើតួនាឡិកាដៃមានលក្ខណៈសាមញ្ញ ទំហំមុខ 44mm ធ្វើពីដែកអ៊ីណុកពណ៌ខ្មៅ។ នាឡិកាដៃដ៏ពិសេសមួយគ្រឿងនេះមានខ្សែស្បែកក្រឡាការ៉ូពណ៌បៃតងលាយខ្មៅនៅផ្ទៃម្ខាងនៃខ្សែ រួមជាមួយសញ្ញាសួររបស់ The Riddler នៅចំពីលើបង្កោលលេខ៦។

 Screenshot%202022-03-15%20144618-LgyGBHxcbB.jpg


រវាងការសហការរបស់ Fossil និង Warner Bros. Consumer Products នេះ ក្រៅពីនាឡិកាដៃ FOSSIL ក៏មានការបង្កើតនូវ ខ្សែក​​ ខ្សែដៃ ចិញ្ចៀន កាបូបស្បែក និងកាតាបជាដើម សម្រាប់ខូលិកហ្សិន Limited Edition: The Batman™ x Fossil នេះ។  

Screenshot%202022-03-15%20144220-t55CtlvP4p.jpgimage_1-2951-s6ZmY8pwHb.jpgScreenshot%202022-03-15%20144145-87NuZC98a0.jpg

(មានវីដេអូ)​ 

The Batman x Fossil Limited Edition Collection

0

អំពីអ្នកនិពន្ធ

No Image
Admin
Ma Davy

Brand Executive at Watch Empire