Ice-Watch ឧបត្ថម្ភផ្តាច់មុខក្នុងកម្មវិធី Talkshopkh ដើម្បីចូលរួមផ្តល់សំឡេងដល់យុវជនកម្ពុជា

Ice-Watch មានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការចូលរួមជាម្ចាស់ឧបត្ថម្ភផ្តាច់មុខក្នុងកម្មវិធី TalkShopKh Season 2 ដែលជាកម្មវិធី Podcast ពិភាក្សាអំពីប្រធានបទសំខាន់ៗទាក់ទងនឹងយុវវ័យសម័យថ្មីក្នុងប្រទេសកម្ពុជា។

ប្រធានបទពេញនិយម និងមានអត្ថប្រយោជន៍ចំនួន១២ នឹងត្រូវបានពិភាក្សាដោយពិធីករទាំង៣ រូប និងភ្ញៀវកិត្តិយសប្រចាំសប្តាហ៍ជាច្រើនរូប ទាក់ទងនឹងនិន្នាការយុវជនដូចជា ការអភិវឌ្ឍខ្លួន ការលើកទឹកចិត្ត ការចាប់ផ្តើមអាជីព ទំនាក់ទំនងប្រចាំថ្ងៃ និងការចែករំលែកបទពិសោធន៍ជិវិតផ្សេងជាច្រើនទៀត។

459495545_122183663990074579_4480772000949361335_n-ujVSAywclo.jpg

Ice-Watch សង្ឃឹមថាការឧបត្ថម្ភនេះនឹងចូលរួមចំណែកដល់ការបន្លឺសម្លេងរបស់យុវវ័យ និងទ្រាំទ្រដល់ការលូតលាស់របស់ពួកគេ តាមរយៈការគាំទ្រការចែករំលែក និងលើកកម្ពស់ការសន្ទនាបើកចំហរ និងយកចិត្តទុកដាក់អំពីបញ្ហារបស់ពួកគេ។

កុំភ្លេចណា! តាមដាន TalkShopKh Podcast ទាំងអស់គ្នាជារៀងរាល់សប្តាហ៍ចាប់ពីពេលនេះតទៅ ដើម្បីស្វែងយល់ពីមេរៀនជីវិត និងការចែករំលែកថ្មីៗ!

តាមដាន TalkShopKh នៅទីនេះ ៖ facebook.com

មើល Episode ទី១ ៖ facebook.com



1

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.