Fossil បញ្ចេញខូលិកហ្សិននាឡិកាដៃថ្មីក្រោមការសហការជាមួយម៉ាក Madrid Skateboard និង Maui And Sons ដ៏ល្បីល្បាញរបស់អាមេរិក

Fossil មានសេចក្ដីសោមន្សរីករាយក្នុងការសហការជាដៃគូជាមួយម៉ាកល្បីរបស់អាមេរិកចំនួនពីរគឺ ម៉ាក Madrid Skateboard​ និងម៉ាក Maui and Sons ដែលជាម៉ាកផលិតក្ដារស្គីនិងសម្លៀកបំពាក់កីឡាលើទឹកផងដែរ។ ជាមួយនឹងវត្តមានជាច្រើនទសវត្សន៍មកហើយ ការសហការរវាងFossil ជាមួយម៉ាក Madrid Skateboard និង ម៉ាក Maui and Sons នេះធ្វើឡើងដើម្បីអបអរសាទរនិងគាំទ្រសហគមន៍កីឡាជិះក្ដារស្គី និងកីឡាជិះស្គីលើរលក។​

Untitled-2-MfAZOZ9TXO.jpg

Maui and Sons ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដោយលោក Jeff Yokoyama នៅកោះម៉ៅអី (Maui Island) ក្នុងរដ្ឋហាវៃ (Hawaii) សហរដ្ឋអាមេរិក។ វាជាម៉ាកសម្លៀកបំពាក់កីឡាលើទឹក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់ឆ្នេរ SoCal (កាលីហ្វញ៉ាភាគខាងត្បូង)។ ដោយគិតគូរទាំងការបំពេញតម្រូវការរបស់អតិថិជននិងការដឹងគុណចំពោះធម្មជាតិ Maui and Sons ក៏បានសហការជាមួយម៉ាកនាឡិកាដៃ Fossil បង្កើតនូវខូលិកហ្សិននាឡិកាដៃចំនួនពីរ ដែលដើរដោយថាមពលព្រះអាទិត្យនិងផលិតដោយវត្ថុធាតុដើមដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ 

maui-and-sons-01-E3uyYUh1Nw.jpg

Maui and Sons x Fossil FB-01 Solar-Powered Watch:  វាជាម៉ូតដែលត្រូវបានរចនាឡើងដោយការប្រើប្រាស់ពណ៌និងម៉ូតទៅតាមនិមិត្តសញ្ញារបស់ម៉ាក Maui and Sons ដ៏ល្បីល្បាញតាំងពីទស្សវត្សន៏ទី៨០ ដែលត្រូវបានបំផុសគំនិតពីនំ Cookie សូកូឡាប្រចាំគ្រួសារលោក Yokoyama។​ តួនាឡិកាដៃរបស់ម៉ូតនេះត្រូវបានផលិតចេញពីផ្លាស្ទិកកែច្នៃឡើងវិញរបស់ #tide ocean material® ទំហំ42mm  កងរង្វ័ន្ធដែលអាចបង្វិលបាន ខ្សែនីឡុង រួមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដែលត្រូវបានកែច្នៃឡើងវិញពីកាកសំណល់ផ្លាស្ទិកផ្សំជាមួយ​ Fiber ធម្មជាតិដែលជួយពង្រឹកគុណភាពរបស់វាអោយរឹងមាំធន់បានយូរ។

FSL4827670_SU22_Web_01A-rvzvRspBIj.jpg

Maui and Sons x Fossil Solar-Powered Analog-Digital Watch: ម៉ូតនេះបំពាក់ជាមួយថ្មដែលសាកបានឡើងវិញដោយថាមពលពន្លឺព្រះអាទិត្យ ក៏ដូចជាតួទំហំ 42mm កងរង្វ័ន្ធធ្វើពីប្រេងដូង និងខ្សែនីឡុងដែលកែច្នៃឡើងវិញពីកម្ទេចក្រណាត់និងផ្លាស្ទិកចាស់ៗ។ អ្វីដែលកាន់តែពិសេស ម៉ូតនេះមានមុខងារពីរគឺ Analog និង Digital នៅលើតួនាឡិកាតែមួយ ដែលបន្ថែមភាពងាយស្រួលដល់ការមើលម៉ោងថែមទៀត។ ចំណែកពណ៌របស់វាត្រូវបានយកលំនាំទៅតាមពណ៌ឥន្ទធនូដែលប្រើប្រាស់នៅលើក្ដាររលករបស់​ Maui and Sons រួមនឹងនិមិត្តសញ្ញាត្រីឆ្លាមនៅលើខ្សែ។ 

16_Maui%20x%20Fossil_-RONfG6btse.jpg

Madrid Skateboard ត្រូវបានបង្កើតឡើងដោយលោក Jerry Madrid នៅរដ្ឋកាលីហ្វញ៉ាភាគខាងត្បូង ដែលជាម៉ាកក្ដារស្គីល្បីល្បាញនៅសហរដ្ឋអាមេរិកមួយដែលធ្លាប់សហការជាមួយរឿងភាគល្បី Stranger Things ផងដែរ។ ម៉ាកនេះបានចាប់ផ្ដើមផលិតក្ដារស្គីដោយដៃតាំងពីឆ្នាំ១៩៧៦ ដូច្នេះហើយក្នុងការសហការនេះ Madrid និង Fossil បានរួមគ្នាផលិតបញ្ចេញម៉ូតនាឡិកាដៃ Limited Edition ដែលមានការរចនាម៉ូតតាមលំនាំនៃក្ដារស្គីជាមួយរូបរាងនិងស្ទាយបែបទស្សវត្សន៍ទី៧០។ 

Untitled-3-odM7Lot34t.jpg

Madrid x Fossil Neutra Chronograph Watch: វាមានតួនាឡិកាទំហំ 44mm ផ្ទៃដែលធ្វើពីឈើ​ Maple មុខងារក្រូណូម៉ែត្រដែលរចនាបែបគ្រើមពណ៌ខ្មៅ និងខ្សែស្បែក Eco-Leather ដែលផលិតឡើងជាមួយគុណភាពខ្ពស់។ នាឡិកាដៃនេះត្រូវបានវេចខ្ចប់យ៉ាងប្រណិតនៅក្នុងប្រអប់ឈុត Limited Edition ដោយភ្ជាប់ជាមួយឧបករណ៍គាស់ដប​ និងក្ដារស្គី Finger Stake ផងដែរ។

SUInstaCrop_1080x1350%20%281%29-pNJiHFGrfk.jpg

ក្រៅពីនាឡិកាដៃ យើងក៏មានអាវយឺតដៃវែងនិងមួក Maui and Sons x Fossil និងក្ដារស្គី Madrid x Fossil

Untitled-4-vVmOKyHe3e.jpg

ទន្ទឹមនឹងការបញ្ចេញខូលិកហ្សិនរួមគ្នាខាងលើហើយ Fossil ក៏នឹងចែករំលែកបទពិសោធន៍ជីវិតផ្សេងៗរបស់អត្តពលិកក្ដារស្គី និងស្គីលើរលក ដូចជាមូលហេតុដែលគាត់ #LiveToSurf និង #LiveToSkate រួមនឹងភាពមុះមុត ការផ្ដល់តម្លៃ និងវិធីនៃការប្រែក្លាយកីឡាស្គីទាំងពីរប្រភេទនេះអោយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។​

Untitled-5-ELOs3Xg7bh.jpg

0

អំពីអ្នកនិពន្ធ

No Image
Admin
Ma Davy

Brand Executive at Watch Empire