ផ្ដើមចេញពីគំនិតដូចគ្នាធ្វើអោយមិត្តរួមថ្នាក់ពីររូបក្លាយជាអ្នករចនាម៉ូតនាឡិកាដ៏ល្បីឈ្មោះ…………….

មិត្តភាពគឺជារឿងមួយដែលអ្នកណាក៏អាចស្វែងរកបាន តែមិត្តភាពពិតប្រាកដគឺមិនងាយនោះទេ។ ដើម្បីបង្កើតមិត្តភាពរវាងមនុស្សម្ន17B6ក់ទៅមនុស្សម្នាក់ទៀតគឺត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល បញ្ហា និងស្ថានភាពដែលលំបាកជាច្រើនថែមទៀតផង។ វាជារឿងដ៏ល្អមួយនៅពេលដែលយើងអាចស្វែងរកដៃគូរម្នាក់បង្កើតមិត្តភាពដែលអាចជួយគ្នានៅក្នុងជីវិត។ ជាក់ស្ដែងមិត្តនារីពីរនាក់ដែលជាមិត្តរួមថ្នាក់នឹងគ្នា នាងបានរឹតចំណងមិត្តភាពរបស់នាងដើម្បីបង្កើតនូវអាជីវកម្មមួយជាមួយគ្នានោះគឺ Jemma Fennings and Lesa Bennett អ្នកបង្កើតម៉ូតនាឡិកាដ៏ល្បីឈ្មោះក្នុងទីក្រុងឡុនដុន ប្រទេសអង់គ្លេស។ 

olq-jqAmRsmCJz.jpg

Jemma Fennings and Lesa Bennett

វាជារឿងមិនគួរអោយជឿដែលនិស្សិតស្រីពីររូបនេះបានចាប់ផ្តើមក្រុមហ៊ុននាឡិកាពីតុផ្ទះបាយរបស់ពួកគេដោយប្រើប្រាស់ប្រាក់សន្សំចំនួន ១៥,០០០ ផោន ដើម្បីបង្កើតនូវម៉ាកនាឡិកា Olivia Burton ឡើង។ នៅក្នុងកិច្ចសម្ភាសន៍របស់គេហទំព័រ រីហ្វីននឺរី២៩ អ្នកទាំងពីរបានចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនរបស់នាង។ 

1-3vxHYSjOix.jpg


អ្នកនាងLesa បានប្រាប់ពីបុគ្គលិកលក្ខណៈដែលរួមចំណែកដល់ភាពជោគជ័យរបស់នាងថា “យើងពិតជាមានប្រវតិ្តប្រហាក់ប្រហែលនិងមានជំនាញស្រដៀងគ្នាជាច្រើន។ ប៉ុន្តែយើងបានដើរតាមផ្លូវខុសគ្នាបន្តិចបន្តួចនៅក្នុងក្រុមហ៊ុនដើម្បីធ្វើតាមភាពខ្លាំងរបស់យើង។ ដូច្នេះខ្ញុំបានយកផ្នែកខាងពាណិជ្ជកម្មបន្ថែមទៀតបង្កើនការលក់និងឈានមុខគេក្នុងការធ្វើជំនួញមួយចំនួនខណៈពេល Jemma កំពុងនាំមុខខាងផ្នែកច្នៃប្រឌិតទីផ្សារនិងផលិតផល។ ទោះបីយើងមានជំនាញស្រដៀងគ្នាក៏ដោយតែពួកយើងកំពុងធ្វើរឿងដែលល្អដើម្បីផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មរបស់យើងទាំងពីរនាក់។” នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរអ្នកនាង Jemma ខ្ញុំគិតថាពេលខ្លះយើងបានរកឃើញនូវពន្លឺនៃក្ដីសង្ឃឹមនៅពេលដែលយើងត្រូវទៅជួបអ្នកគ្រប់គ្រងធនាគារដើម្បីបើកគណនីជំនួញហើយចាប់ផ្តើមជជែកគ្នាអំពីការរៀបចំផែនការដ៏ច្បាស់លាស់ទាំងអស់គ្នា ដែលវាជារឿងដែលត្រូវធ្វើនៅពេលអ្នកចាប់ផ្តើមក្រុមហ៊ុន។ ពេលខ្លះយើងមានអារម្មណ៍ភ័យខ្លាចខ្លះដែរនៅពេលដែលអ្នកជំនួញបុរសមួយចំនួនមិនគាំទ្រនឹងនារីវ័យក្មេងអោយធ្វើជំនួញ។ ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មរបស់យើងគឺដើម្បីក្លាយជាយីហោលេខមួយរបស់ពិភពលោកសម្រាប់ស្ត្រី។” 

1334af27e626053f39c3934939cca02c-Z4hjU3QZgJ.jpg


គួរបញ្ជាក់ផងដែរថា Jemma Fennings and Lesa Bennett បានលក់ក្រុមហ៊ុននាឡិកានោះទៅឱ្យក្រុមហ៊ុនទំនើបមួយក្នុងតម្លៃ ៦០ លានផោន ហើយពេលនេះម៉ាកនាឡិកា Olivia Burton កំពុងចាប់យកបេះដូងមិត្តនារីៗស្ទើរតែជុំវិញពិភពលោក។ 


0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.