ជាធម្មតា នៅពេលដែលលោកអ្នកឆ្លងកាត់អាជីវកម្មឬក្រុមហ៊ុនតូចធំនានា តើអ្វីដែលលោកអ្នកតែងកត់សម្គាល់មុនគេបង្អស់? ប្រាកដណាស់ថា នោះគឺស្លាកយីហោ។ ស្លាកយីហោ (ឬ Logo ជាភាសាអង់គ្លេស) គឺជាផ្នែកមួយដ៏ចម្បងក្នុងអាជីវកម្មគ្រប់ទម្រង់ទាំងអស់ ព្រោះវាជាកត្តាដែលនាំអោយអតិថិជនទាំងថ្មីនិងចាស់ចាប់អារម្មណ៍និងចងចាំទៅលើម៉ាកយីហោរបស់ខ្លួន។ លើសពីនេះទៅទៀត ស្លាកយីហោគឺជានិមត្តសញ្ញាដែលតំណាងអោយទស្សនៈវិស័យ តម្លៃ និងផលិតផលឬសេវាកម្មដែលក្រុមហ៊ុនផ្ដល់ជូនដល់អតិថិជន។
ប៉ុន្តែពេលវេលាកាន់តែដើរទៅមុខ សម័យកាលកាន់តែជឿនលឿន យើងតែងសង្កេតឃើញថាក្រុមហ៊ុនធំៗតែងតែធ្វើការផ្លាស់ប្ដូរស្លាកយីហោរបស់ខ្លួន ដើម្បីបោះជំហានទៅមុខអោយស្របទៅតាមភាពរីកចម្រើននៃសម័យកាលនីមួយៗ វាក៏ដូចជាការបង្ហាញពីសក្ដានុពលនិងភាពឈានទៅមុខនៃក្រុមហ៊ុនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុននាឡិកាដៃដ៏ធំមួយ ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា បានឈរជើងនៅលើទីផ្សារអស់រយៈកាលជាង៧ឆ្នាំមកហើយនោះ ក៏បានធ្វើការផ្លាស់ប្ដូរស្លាកយីហោរបស់ខ្លួនក្នុងពេលថ្មីៗនេះផងដែរ ដែលនោះគឺ ក្រុមហ៊ុន វ៉តឆ៍ អេមផាយ (Watch Empire)។
នៅក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន វ៉តឆ៍ អេមផាយ (Watch Empire) បានប្រកាសផ្លាស់ប្ដូរស្លាកយីហោរបស់ខ្លួន ជាមួយនឹងស្លាកយីហោក្នុងទម្រង់រូបភាពថ្មី ដែលមានលក្ខណៈទំនើប សាមញ្ញ និងងាយស្រួលចងចាំជាងមុខ ប៉ុន្តែបង្កប់ទៅដោយអត្ថន័យ។
ដូច្នេះ បើលោកអ្នកចង់ដឹងថាក្រុមហ៊ុននឹងមានអ្វីថ្មីប្លែកនាំមកជូនអតិថិជន កុំភ្លេចរងចាំនិងតាមដានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន វ៉ឆត៍ អេមផាយ (Watch Empire) របស់យើង។