អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ Kalkin Catwalk-កម្ពុជា ដែលស្ថាបនិកគឺ លោក អូលីវ៉ា គង់បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានអំពីការរៀបចំកម្មវិធីការដើបង្ហាញម៉ូតក្រោមប្រធានបទ
< VISHNU LOK FLORAL ESSENCE > ។
ក្នុងកម្មវិធីសន្និសីទកាសែតដែលធ្វើឡើងនៅសណ្ឋាគារ Oakwood Premier Phnom Penh នាព្រឹកថ្ងៃ ២៥ ខែ មីនានេះផងដែរ មានការចូលរួមពីសំណាក់…
[លោក សួង ស៊ីម អគ្គនាយករបស់ក្រុមហ៊ុន Watch Empire ]
តំណាងពីធនាគារអេភីឌី និងតំណាងពីសណ្ឋាគារ Oakwood Premier Phnom Penh ព្រមទាំងក្រុមការងារបង្ហាញម៉ូដនិងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ ។
កម្មវិធីបង្ហាញម៉ូតដ៏ធំរបស់លោក អូលីវ៉ា គង់ នឹងរៀបចំការបង្ហាញម៉ូដបែប Royal ជាមួយវត្តមានដ៏ពិសេសរបស់ព្រះនាងនរោត្តម ជេនណា ដោយគ្រោងឈុតផ្កាផ្កុលមាស ជាមួយការរៀបចំម៉ូតថ្មីឯទៀត និង ម៉ូតសម្លៀកបំពាក់ចំនួន ១៥ ម៉ូតរំលេចជាមួយម៉ាកនាឡិកាដៃ Watchpeople សម្រាប់Show ទីមួយផងដែរ ។
ក្នុងកម្មវិធីរបស់កំពូលអ្នកច្នៃម៉ូដ និងបង្រៀនដើរម៉ូដ អូលីវ៉ា គង់ ត្រូវបានម៉ាកនាឡិកាស្វីស Watchpeople ជាអ្នក
ឧបត្ថម្ភធំក្នុងកម្មវិធីមួយនេះ ដែលនឹងរៀបចំនាដើមខែមេសា ។
Watchpeople ជាម៉ាកនាឡិកាដៃដ៏ប្រណិតមួយដែលជាបុត្រសម្ព័ន្ធរបស់នាឡិកាដៃម៉ាក Ice-Watch ហើយវាជានាឡិកាដៃដែលផលិតឡើងយ៉ាងល្អបំផុតមួយ ក្រោមនិមិត្តសញ្ញា ឬបងប្អូននិយមហៅថា Swiss made ។