ថ្ងៃហាឡូវីនទៅយករង្វាន់ហ្វ្រីនៅ Ice-Watch!!!

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា ប្រទេសនៅប៊ែកអ៊ឺរ៉ុបស្ទើរទាំងអស់បានរៀបចំពិធីបុណ្យមួយដែលមានការរៀបចំតុបតែងផ្ទះសម្បែងដោយសុទ្ធតែផ្លែល្ពៅធំៗ សំណាញ់ពីងពាង ពីងពាងជ័រ ឆ្អឹងខ្មោចជាដើម ហើយពិធីបុណ្យនេះត្រូវបានគេហៅថាជា ពិធីបុណ្យហាឡូវីន ឬ សរសេរជាភាសាអង់គ្លេសថា Halloween។  សម្រាប់ពិធីបុណ្យហាឡូវីន វាត្រូវបានគេជឿថានៅថ្ងៃនោះព្រលឹងនៃអ្នកស្លាប់បានត្រលប់ទៅផ្ទះរបស់ពួកគេវិញដូច្នេះមនុស្សត្រូវស្លៀកពាក់សំលៀកបំពាក់ដូចខ្មោច និងដុតភ្លើងដើម្បីបញ្ចៀសវិញ្ញាណ។ ដោយវិធីនេះ ឈុតហាឡូវីន ដ៏ពេញនិយមមានដូចជាមេធ្មប់ ខ្មោច និង បិសាចនានា។ យ៉ាងណាក្ដីពិធីបុណ្យរបស់ប្រទេសអ៊ឺរ៉ុបមួយនេះក៏បានសាយភាយមកដល់ប៊ែកអាស៊ី ក្នុងនេះក៏មានប្រទេសកម្ពុជាយើងផងដែរ។

Halloween-9PiXCze4vq.jpgHalloween-1-lqaHam0uKr.jpg

ជាការពិតណាស់ពិធីបុណ្យហាឡូវីន មិនមែនជាពិធីបុណ្យជាតិរបស់ប្រទេសកម្ពុជាឡើយ ប៉ុន្តែយើងក៏ឃើញមានការរៀបចំប្រារព្ធពិធីបុណ្យនេះនៅតាម ភោជនាដ្ឋាន ផ្សារទំនើប កន្លែងកំសាន្ដ ឬតាមហាងទំនិញបែបបរទេសតែប៉ុណ្ណោះ។ ដើម្បីអបអរនូវពិធីបុណ្យហាឡូវីន ម៉ាកនាឡិកាដៃ Ice-Watch ក៏បានរៀបចំនូវកម្មវីធីដើម្បីអាចអោយប្រិយមិត្ត អ្នកគាំទ្រក៏ដូចជាអតិថិជនរបស់ខ្លួនបានចូលរួមកំសាន្តក្នុងពិធីបុណ្យហាឡូវីននៅហាងនាឡិកាដៃរបស់ខ្លួននោះដែលមានសកម្មភាពកំសាន្ដជាច្រើនដូចជា ការគូសមុខដោយអ្នកជំនាញរបស់យើង ការផ្សងសំណាងដោយកងរង្វិលនាំសំណាង ការថតរូបលេងកំសាន្ត ឱកាសជួបជាមួយអាយដលជាច្រើនរូប និង ទូតសុឆន្ទះរបស់Ice-Watch។

Halloween-2-k7zkTFx9CH.jpgHalloween-3-7iNkhgpmLe.JPGHalloween%20by%20Ice-Watch%201000x1000px-KuZ9nvCPf8.jpg

លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ផងដែរសម្រាប់អ្នកចូលរួមក្នុងកម្មវិធីក៏មានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា កាតាបស្ពាយ ខ្សែរដៃ វ៉ែនតា វត្ថុអនុស្សាវរីយ៍ជាច្រើន និងកាន់តែពិសេសនោះគឺ ឱកាសទិញ១ថែម១សម្រាប់តែ៤ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។ កុំភ្លេចណាព្រឹត្តិការណ៍នេះមានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ មាននៅតែហាងនាឡិកាដៃIce-Watch សាខាអ៊ីអន សែនសុខ ស៊ីធី វេលាម៉ោង ១រសៀល រហូតដល់ម៉ោង ៧ល្ងាច។ ជួបគ្នានៅទីនោះណា!!!!


0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.