សូមណែនាំ Ice Smart 2.0 ៖ នាឡិកាឆ្លាតវៃចុងក្រោយនៃIce Watch បានមកដល់កម្ពុជាហើយ!

បន្ទាប់ពីនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួនទទួលបានជោគជ័យលើទីផ្សារ Ice-Watch បានបញ្ចេញកំណែថ្មីនៃ ICE smart Watch ដែលផ្តល់ជូននូវមុខងារថ្មីៗ និងរូបរាងថ្មីស្រឡាង!

សម្រាប់versionថ្មីនេះ​​ Ice smart two បានបន្ថែមលក្ខណៈពិសសេសដោយអេក្រង់ AMOLED ត្រូវបានបង្កើនទំហំពី 1.85 '' ទៅ 1.96'' ជាមួយនិងស្រោមអាលុយមីញ៉ូម និងប៊ូតុងចុចទៅកាន់ Favorite contacts

ក្រៅពីនេះ​ ICE smart two ក៏មានការបង្កើនមុខងារមួយចំនួនផងដែរដូចជាមុខងារតាមដានអាកាសធាតុ រូបរាង និងកាយសម្បទា ដំណេក សុខភាព និងការលេងកីឡាជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយកត់ត្រាចំនួនជំហាន ចម្ងាយផ្លូវធ្វើដំណើរ និងកាឡូរីដែលបានដុតបំផ្លាញកំពុងពេលមួយថ្ងៃពេញ។

តាមរយៈការប្រើSensor ICE smart two មានសមត្ថភាពវាស់សម្ពាធឈាម ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម ដំណេក និងTranining mode ដែលអាចកត់ត្រាសកម្មភាពរាងកាយ និងកីឡាចំនួន ១០០ប្រភេទ ដូចជាដើរ, រត់, ជិះកង់, លោតខ្សែពួរ, យូហ្គា,កីឡាវាយកូនបាល់ និងកីឡាច្រើនទៀត។ 

social_media_pictures_ice_smart_two_new_sansprix_1080x1080_EN_EN-s6Nvy0Vf0g.png

លើសពីនាឡិកាជំនាន់មុន ICE smart 2.0 ក៏ភ្ជាប់មកជាមួយមុខងារថ្មីៗ លើសពីVersionមុនដូចជា៖

  • - សមត្ថភាពអាចមើលម៉ោងកំឡុងពេលStandby Mode
  • - មានរូបភាពអេក្រង់ចំនួន៦
  • - អាចផ្ទុក Favoriate Contact រហូតដល់ទៅ១៥ (ICE Smart 1.0 ដាក់បាន៨ ប៉ុណ្ណោះ)
  • - ព្រមទាំងម៉ូតរំញ័រ (Vibration modes) រហូតដល់ទៅ ៣ ជាមួយជម្រើសបង្កើនភាពរំញ័រ (ICE Smart 1.0 មានតែ១ម៉ូតប៉ុណ្ណោះ) ។

សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការជាវតាមរយៈ Facebook Telegram និងគេហទំព័រ ឬធ្វើការជាវនៅហាងផ្ទាល់ដែលមាននៅទីតាំងទាំងបីខាងក្រោម៖

  • - ផ្សារទំនើបអ៊ីអនភ្នំពេញ(អ៊ីអន ១) 077 85 1000
  • - ផ្សារទំនើបអ៊ីអនម៉លសែនសុខសុធី(អ៊ីអន ២) 093 85 1000
  • - ផ្សារទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន ៣) 092 85 1000
  • - និងសាខាសៀមរាប 078 200 780

បញ្ជាទិញថ្ងៃនេះនឹងទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំង២៥ ខេត្ត-ក្រុង ៕

 

 

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.