ដោយសម្លឹងមើលឃើញពីសក្ដានុពលនៃទីផ្សារកម្ពុជាទៅលើផ្នែកនាឡិកាដៃហ្វេសហ្សិន Watch Empire ដែលជាក្រុមហ៊ុននាឡិកាដៃដ៏ធំក្នុងប្រទេសកម្ពុជា បានទទួលសិទ្ធិផ្ដាច់ក្នុថការនាំចូលនាឡិកាដៃម៉ាក សាលវ៉ាទ័រ ហ្វើរ៉ាហ្គាម៉ូ (Salvatore Ferragamo)។
Salvatore Ferragamo គឺជាម៉ាកយីហោល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិរបស់ប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៧ ដោយលោក Salvatore Ferragamo ជាអ្នករចនាម៉ូតស្បែកជើងដ៏ប៉ិនប្រសប់មួយរូប។ លោកធ្លាប់បានសាងស្នាដៃជាច្រើននៅក្នុងការផលិតស្បែកជើងសម្រាប់ខ្សែភាពយន្ដហូលីវូដនៅសហរដ្ឋអាមេរិក។ បន្ថែមពីលើភាពជោគជ័យនិងការទទួលស្គាល់ពីពិភពលោកក្នុងការផលិតស្បែកជើងដ៏មានគុណភាពនិងភាពច្នៃប្រណិតប្លែកពីម៉ាកដទៃ ម៉ាកអ៊ីតាលីមួយនេះក៏បានពង្រីកខ្លួនទៅផ្នែកផ្សេងៗទៀតដូចជា កាបូប សម្លៀកបំពាក់ វ៉ែនតា ទឹកអប់ និងនាឡិកាដៃជាដើម។
កាលពីខែវិច្ឆិកាមុននេះដែរ នាឡិកាដៃរបស់ម៉ាក Salvatore Ferragamo បាននាំចូលមកដល់ទឹកដីប្រទេសកម្ពុជាជាមួយម៉ូដែលដ៏ល្អប្រណិតពី Collection ថ្មីចុងក្រោយជាច្រើន ដែលរចនាម៉ូតឡើងសម្រាប់តម្រូវអតិថិជនទាំងបុរសនិងនារី ដែលកំពុងស្វែងរកនាឡិកាដៃមានរូបរាងស្រស់ស្អាតប្រកបដោយភាពថ្លៃថ្នូរនិងខ្ពង់ខ្ពស់លំដាប់អភិជន។
1) FERRAGAMO SIGNATURE
2) FERRAGAMO DUO CHRONO
3) GANCINI
4) F-80 CLASSIC
5) FERRAGAMO EVOLUTION
ក្នុងពេលបច្ចុប្បន្ន នាឡិកាដៃម៉ាក Salvatore Ferragamo កំពុងបើកដំណើរហាងផ្លូវការរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ផ្ទាល់ដី។
(រូបភាពហាង)
ដូច្នេះ ប្រសិនបើបងៗបុរសនិងនារីចង់សាកសួរឬស្វែងរកទិញនាឡិកាដៃម៉ាក Salvatore Ferragamo លោកអ្នកអាចផ្ញើសារទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Watch Empire តាមរយៈ Link ខាងក្រោមនេះ ៖