ពីរដូវកាលមួយទៅរដូវកាលមួយ ម៉ាកទាំង៧របស់ Fossil Groupដែលមានដូចជា Fossil ELLE Michael Kors Emporio Armani Armani Exchange Diesel និង Skagen Denmarkតែងតែបន្តបញ្ចេញខូលិកហ្សិនថ្មីៗទៅតាមតម្រូវការរបស់អតិថិជន។ ក្នុងរដូវកាលថ្មី Summer 2022នេះក៏មិនខុសគ្នាដែរ ម៉ាកទាំង៧របស់យើងបានច្នៃឡើងនូវម៉ូដថ្មីគួរអោយទាក់ទាញជាច្រើន មិនថារូបរាង មុខងារ និងអត្ថន័យនៃម៉ូដនីមួយៗ គឺសុទ្ធតែគួរចាប់អារម្មណ៍ស្របទៅតាមរដូវកាល និងគុណភាពក៏ផ្ដល់នូវទំនុកចិត្តដូចគ្នា។
តោះអញ្ចឹងមកមើលចំនុចពិសេសនៃខូលិកហ្សិនថ្មីៗនៃម៉ាកទាំង៧របស់ Fossil Group ក្នុងរដូវក្ដៅនេះ ទាំងអស់គ្នា!!
Fossil
ក្នុងរដូវកាលថ្មី Summer 2022នេះ Fossilនឹងផ្ដល់ជូននូវគ្រប់ស្ទាយនិងអារម្មណ៍បែបរដូវក្ដៅដល់លោកអ្នក ជាមួយការរចនាម៉ូតសាមញ្ញធម្មតា ប្រើប្រាស់ពណ៌ខៀវដែលរំលេចពណ៌សមុទ្រ និងពណ៌មាសទង់ដែងដែលរំលេចពណ៌ឆ្នេរខ្សាច់។ Fossilបានធ្វើការបង្កើតនិងរចនាម៉ូតឡើងវិញនូវខូលិកហ្សិននាឡិកាដៃសំខាន់ៗជាច្រើនរបស់ខ្លួនដូចជា Carlie, Dayliner, Scarlette, MachineនិងBronsonជាដើម។
ក្រៅពីនេះ យើងក៏មានខូលិកហ្សិនពីរផ្សេងទៀតដូចជា Stella Castor Oil FB-01 Solar-Powered #tide ocean material® ដែលជាខូលិកហ្សិនផ្ដោតសំខាន់ទៅលើបរិស្ថាន ជាមួយមុខងារ Solarនិងវត្ថុធាតុដើមកែច្នៃ។
ELLE
ចំណែក ELLEវិញនឹងផ្ដល់ជូនអតិថិជននូវអារម្មណ៍ស្រស់ស្រាយនិងទស្សនីយ៍ភាពនៃទីក្រុងប៉ារីស ជាមួយខូលិកហ្សិនថ្មីប្រណិតមួយគឺ Rive Droite ដែលនាំមកនូវនាឡិកាមុខជ្រុង តូចច្រលឹងទំហំមុខ 20 x 23 mm ដែលពេញនិយមក្នុងរដូវកាលថ្មី។ ម៉ូដយកលំនាំឈ្មោះទៅតាមតំបន់មួយក្នុងកណ្ដាលទីក្រុងប៉ារីស ដែលជាច្រាំងនៅត្រើយខាងស្ដាំទន្លេសែន (Seine River)ដែលប្រមូលផ្ដុំទៅដោយទីកន្លែងនិងអគារបុរាណល្បីៗ ដូច្នេះហើយទើបវាមានការរចនាម៉ូដប្រណិតទាក់ទាញយ៉ាងថ្លៃថ្លូរតាមបែបបារាំង។
បន្ថែមពីនេះ ELLEក៏បានបន្ថែមនូវម៉ូដែលនាឡិកាដៃថ្មីមួយសម្រាប់ខូលិកហ្សិន Eiffel ជាមួយការរចនាផ្ទៃនៃផ្លូវខ្វាត់ខ្វែងក្នុងទីក្រុងប៉ារីស រួមដោយកង់ដែលវិលរាល់វិនាទីជុំវិញនាឡិកាដៃ ដែលធ្វើអោយម៉ូដនេះមានលក្ខណៈឆើតឆាយប្លែកនិងគួរអោយស្រឡាញ់។ គ្រាន់តែលើកដៃមើលម៉ោងជាមួយនាឡិកាដៃ Eiffel ហើយ មិត្តៗនារីរបស់យើងនឹងទទួលបានអារម្មណ៍ដូចនៅក្នុងទីក្រុងប៉ារីសជិះកង់កម្សាន្ដលំហែអារម្មណ៍តាមដងផ្លូវ។
Michael Kors (MK)
សម្រាប់Michael Korsក្នុងរដូវកាលនេះនឹងនាំមកនូវខូលិកហ្សិនជាច្រើនដូចជា Everest, Mini Camille, Mini Bradshaw, LennoxនិងLexington ដែលពោរពេញដោយភាពភ្លឺផ្លេក ជាមួយការរចនាម៉ូតនាឡិកាដាំត្បូងចែងចាំងនឹងពន្លឺព្រះអាទិត្យនៃរដូវក្ដៅ សម្រាប់មិត្តៗនារី។Michael Kors នឹងនាំមកនូវការរចនាម៉ូដបែបថ្មីនៃខូលិកហ្សិនEverest ជាមួយការដាំត្បូងបណ្ដេញពណ៌គ្នាយ៉ាងទាក់ទាញជុំវិញមុខនាឡិកាដៃនិងការរចនាដោយផ្ទៃរលោង ដែលកាន់តែប្រណិតជាងមុន។ ក្រៅពីនេះ MKក៏នឹងបង្កើតខូលិកហ្សិនពិសេសមួយទៀតគឺ Golden Hourដែលប្រមូលផ្ដុំដោយនាឡិកាដៃពណ៌មាស ដែលជាពណ៌ដ៏ប្រណិតនិងលេចធ្លោបំផុតរដូវក្ដៅ។
Emporio Armani (EA)
ខូលិកហ្សិនរបស់ Emporio Armaniវិញផ្ដោតទៅលើការរចនាម៉ូដទៅតាមពណ៌ប្លែកៗយ៉ាងទាន់សម័យ។ សម្រាប់បងៗបុរស EA បានបញ្ចេញនូវម៉ូដ Diver រូបរាងថ្មីដែលលេងជាមួយពណ៌បៃតងនៃធម្មជាតិព្រៃឈើ ដែលឆ្លុះបញ្ចាំងពីការផលិតដែលគិតគូរពីបរិស្ថាន។ ក៏ដូចគ្នាជាមួយខូលិកហ្សិន Mario និងRenatoវាត្រូវបានរចនាហាយលាយជាមួយផ្ទៃពណ៌ស រំលេចជាមួយបង្កោលលេខនិងក្រូណូម៉ែត្រពណ៌ខៀវ ដែលជាពណ៌ផ្ទាំងទឹកកក ដែលបង្ហាញរូបរាងប្លែកនិងទាន់សម័យជាងមុន។ ក្រៅពីនេះក៏មាននូវខូលិកហ្សិនដែលពេញនិយមគ្រប់រដូវកាលសម្រាប់មិត្តៗនារីដូចជា Gianni T-Bar, Rosaនិង Gioia ជាមួយការរចនាម៉ូតប្រណិតថ្លៃថ្នូរ បន្ថែមដោយការដាំត្បូងនៅជុំវិញស៊ុមនាឡិកាដៃ។
A|X (Armani Exchange)
A|Xបានបង្កើតខូឡិកហ្សិននាឡិកាដៃសំខាន់ៗចំនួន៤គឺ Blue, Bank Automatic, Lady Hamptonនិង Outerbank Oppដែលផ្ដោតទៅលើការរចនាម៉ូតបែបរស់រវើក ងាយស្រួល និងតម្រូវទៅតាមការតុបតែងខ្លួនបែបទីក្រុងទាន់សម័យ ហើយនាឡិកាដៃក្នុងខូលិកហ្សិននីមួយៗសុទ្ធតែត្រូវបានរចនាឡើងប្រកបដោយការគិតគូរជាមួយនឹងខ្សែស៊ីលីកូនដែលពាក់បានគ្រប់ទីកន្លែង។
Diesel
Dieselបានបញ្ចេញខូលិកហ្សិនដែលផ្ដោតទៅលើការរចនាម៉ូដដែលមានបំពាក់ជាមួយ ដំណើរការមុខងារច្រើននិងខ្សែដែកអ៊ីណុកនិងស៊ីលីកូនធន់រឹងមាំ រួមនឹងការលេងពណ៌លេចធ្លោដិត ដែលបង្ហាញកាន់តែច្បាស់នូវរូបរាងលេចធ្លោ រឹងមាំ ខុសប្លែកពីគេទៅតាមអត្តសញ្ញាណនៃម៉ាក។ លក្ខណៈទាក់ទាញខាងលើនេះត្រូវបង្ហាញជាមួយខូលិកហ្សិនថ្មីចំនួនបីដូចជា Logo, Framed និង Chroma។
Skagen Denmark
សម្រាប់រដូវក្ដៅនេះSkagen Denmarkបានជ្រើសរើសយកខូលិកហ្សិនGrenenដ៏ពេញនិយមរបស់ម៉ាកមករចនាឡើងវិញ ដែលមានទាំងទំហំសម្រាប់បុរសនិងនារី សាកសមសម្រាប់ការតុបតែងខ្លួនប្រចាំថ្ងៃ។ ខូលិកហ្សិននេះត្រូវបានរចនាឡើងជាមួយរូបរាងស្ដើងនិងប្រណិត រួមជាមួយដំណើរការផលិតយ៉ាងផ្ចិតផ្ចង់ ដែលផ្តោតសំខាន់ទៅលើបរិស្ថាន។ តួនិងខ្សែរបស់វាត្រូវបានផលិតឡើងជាមួយវត្ថុធាតុដើមផ្សេងៗដូចជា ដែកអ៊ីណុកកែច្នៃឡើងវិញ ផ្លាស្ទិកស្ថាប័ន #tide ocean material®ដែលកែច្នៃពីសំណល់ផ្លាស្ទិកស្រង់ពីសមុទ្រ និងស្បែករបស់ស្ថាប័ន Leather Working Group។
អតិថិជនអាចស្វែងរកសាខារបស់យើងដែលមានទីតាំងដូចខាងក្រោម៖
- Watch Empire: Aeon Mall Phnom Penh ជាន់ទី១ 078 851 000
- Watch Empire: Aeon Mall Sen Sok City ជាន់ទី១ 093 851 000
- Watch Empire សៀមរាបស្តុបសុខា 095 888 850
- Watch Empire សៀមរាបផ្សារចាស់ 089 888 500