Watch Empire គឺជាក្រុមហ៊ុនមួយដែលបាននាំចូលផ្ដាច់មុខនូវម៉ាកនាឡិកាដៃល្បីៗលំដាប់ថ្នាក់អន្តរជាតិជាច្រើនម៉ាកចូលមកកាន់ប្រទេសកម្ពុជាដែលរួមមានដូចជាម៉ាក Ice-Watch, Versace, Versus Versace, Nautica, Fossil Group ដែលមានរហូតដល់ 7 ម៉ាកនៅក្នុងនោះ ព្រមទាំងម៉ាកល្បីៗជាច្រើនផ្សេងទៀតដែលលោកអ្នកភាគច្រើនប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ។
ដោយឡែកនៅក្នុងអំឡុងពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានត្រៀមខ្លួននឹងបើកលក់ជាផ្លូវការនូវម៉ាកនាឡិកាដៃចំនួនបួនម៉ាកបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ
ដែលម៉ាកទាំងនោះគឺជាម៉ាកល្បីៗនៅក្នុង Group មួយដែលមានឈ្មោះថា
Norbreeze Group ។
ម៉ាកទាំងបួននោះមានដូចជា Olivia Burton, Tommy Hilfiger, Ferrari និង Lacoste ប៉ុន្តែនៅក្នុងថ្ងៃនេះយើងសូមនាំអារម្មណ៍លោកអ្នកមកដឹងពីប្រវត្តិខ្លះៗរបស់ម៉ាកមួយសិន ដែលម៉ាកនោះគឺ Olivia Burton ។
Olivia Burton គឺជាម៉ាកមួយត្រូវបានបង្កើតឡើងដោយមិត្តភក្កិជំនិតស្រីចំនួនពីរនាក់ដែលមានឈ្មោះថា
Jemma និង Leza ។
អ្នកទាំងពីរបានជួបគ្នាដំបូងនៅក្នុងសកសលវិទ្យាល័យផ្នែក Fashion មួយនៅក្នុងទីក្រុងឡុង។ បន្ទាប់ពីបានបញ្ចប់ការសិក្សារ Jemma &
Leza បានឈានជើងចូលក្នុងវិស័យឧស្សាហកម្មលក់រាយក្នុងផ្នែក
Fashion នៃក្រុមហ៊ុន Selfidges & ASOS នៅពេលនោះផងដែរពួគគេបានកត់សម្គាល់ថាទីផ្សារនាឡិកាដៃគឺពិតជាមានសក្ដានុពលខ្លាំង
ដោយមានភាពឆ្នៃប្រឌិតនិងពេញនិយមបំផុតសម្រាប់ស្ត្រី Fashion ហើយពួគគេព្រមទាំងជឿជាក់ថានាឡិកាដៃគឺជាវត្ថុមួយដ៏សំខាន់នៅក្នុងចំណោមពពួគ
Accessory ទាំងឡាយ ។ ទាំងនេះគឺជាកត្តាដែលបានជឥទ្ធិពលដល់គេអោយមានគំនិតចាប់ផ្ដើមបង្កើតនិងឆ្នៃម៉ូតនាឡិកាដៃដោយខ្លួនឯង។
ដំបូងពួគគេបានជ្រើសរើសឆ្នៃម៉ូតនាឡិកាដៃទៅតាមអ្វីដែលពួគគេចង់បានឬមានបំណងចង់ពាក់ដោយខ្លួនឯង ដូឆ្នេះហើយទើបនាឡិកាដៃរបស់ម៉ាក Olivia Burton ទាំងអស់សុទ្ធសឹងតែជាម៉ូតស្ត្រីមិនមានម៉ូតបុរសនោះទេ។ មួយវិញទៀតគ្រប់ការឆ្នៃម៉ូតទាំងអស់របស់ម៉ាកនេះសុទ្ធសឹងតែផ្ដោតទៅលើធម្មជាតិទាំងអស់ដែលរួមមានដូចជាផ្កា ដើមឈើ សត្វ រួមទាំងព្រះចន្ទ័ ឬផ្កាយ ជាដើម។ ដូឆ្នេះហើយម៉ាកនេះគឺពិតជាសក្ក័សមខ្លាំងចំពោះអ្នកដែលស្រលាញ់ធម្មជាតិ ជាបុគ្គលសុទិដ្ធិនិយម មានផ្នត់គំនិតថែរក្សារធនធានធម្មជាតិ ជាមនុស្សដែលរស់នៅប្រកបដោយសេរីភាព និង ឯករាជភាព។
Olivia Burton បានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ 2012 ពួគគេបានបន្តក៏ដូចជាធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការឆ្នៃប្រឌិតរបស់ខ្លួន ហើយពួគគេចង់អោយសមិត្តផលទាំងនោះបានរីកសុះសាយទៅដល់ស្ត្រីគ្រប់រូប។ មិនបានប៉ុន្មានយីហោជាទីពេញចិត្តរបស់ស្ត្រីមួយនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គម Instagram ។ វាបានធ្វើអោយម៉ាកដែលចាប់ផ្ដើមពីការឆ្នៃម៉ូតនៅក្នុងផ្ទះបាយដ៏តូចចង្អៀត ប្រែក្លាយទៅជាការិយាល័យដ៏ធំមួយនៅក្នុងឆ្នាំ 2013 ។
នៅក្នុងឆ្នាំ 2016 ជាឆ្នាំដែល Olivia Burton បានពង្រីកខ្លួនកាន់តែធំឡើង
ដោយបានធ្វើការបើកសម្ពោធនៅក្នុងប្រទេសសហរដ្ធអាមេរិក។នៅក្នុងឆ្នាំនេះផងដែរពួគគេក៏បានបើកបង្ហាញពីផលិតផលថ្មីរបស់ខ្លួន
នោះគឺគ្រឿងអលង្គា នេះជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយពីសំណាក់អ្នកគាំទ្រ។
សូមកុំភ្លេចណា! រងចាំមើលការបើកដំណើរការជាផ្លូវការរបស់ម៉ាក Olivia Burton ទាំងអស់គ្នា ថានឹងមាននៅក្នុងសាខាណាខ្លះនៃផ្សារទំនើបធំៗរបស់ប្រទេសកម្ពុជា។ ចង់ជ្រាបកាន់តែច្បាស់ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗជាមួយនឹងម៉ាកនេះសូមធ្វើការ like Page ផ្លូវការរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Watch Empire ឬចូលទៅ like Page ផ្ទាល់របស់ម៉ាក ដែលមានឈ្មោះថា Olivia Burton Watches Cambodia ។