ទិវានារីអន្តរជាតិ៨មីនា ចង់ទិញកាដូជូនខ្លួនឯង និងមនុស្សជាទីស្រលាញ់? មកមើលនាឡិកាដៃ Ce-Watch ស្អាតៗទាំង៦ នេះ!

ទិវានារីអន្តរជាតិ ជាថ្ងៃដែលនារីជុំវិញពិភពលោករំលឹក និងអបអរសាទរនូវនៃ​ការ​តស៊ូ ទាមទារ សិទ្ធិសេរីភាពរបស់ស្ត្រីជុំវិញពិភពលោក ពីសម័យមុនដើម្បីប្រឆាំងនឹងការរើសអើង ព្រមទាំងអសមភាពទាំងអស់ រវាងបុរសនិងស្ត្រី។

ដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ បងប្អូននារីៗមួយចំនួនប្រាកដជាមានបំណងចង់ទិញកាដូ ឬរបស់មានតម្លៃជូនខ្លួនឯង ឬមនុស្សជាទីស្រលាញ់ជាក់ជាមិនខាន។ ថ្ងៃនេះ ice-watch មានជម្រើសនាឡិកាដៃស្អាតៗជាច្រើន សម្រាប់បងប្អូនជ្រើសរើស។

 . Ice Glam Brushed - Lavender

Ice Glam Brushed ជា collection ថ្មីរបស់នាឡិកាដៃice-watch ដែលមានការរចនាម៉ូតបែប minimalist, clean-look, និង futuristic។ ខ្សែនាឡិកាធ្វើចេញពីខ្សែស៊ីលីកូនពណ៌ឡាវេនឌ័រ ទន់ ស្វិត ជាប់ ធន់ ងាយស្រួលពាក់ ជាមួយនិងផ្ទៃខាងក្នុង និងទ្រនិចពណ៌កុលាបមាស សាកសមនិងការស្លៀកពាក់ប្រចាំថ្ងៃ។

នាឡិកានេះអាចធន់នឹងសម្ពាធទឹកបានរហូតដល់ទៅ ១០០ម៉ែត្រ និងមានផ្ទៃកញ្ចក់ធ្វើពីរ៉ែ ធន់នឹងការឆ្កូត។


1-jDU8np5hNq.png

 

. ICE flower-Floral Passion

ICE flower-Floral Passion ជានាឡិកាដៃមានរូបផ្កានៅផ្ទៃខាងក្នុង អមដោយទ្រនិចពណ៌មាស និងស៊ុម និងខ្សែនាឡិកាស៊ីលីកូនពណ៌ក្រហម សាកសមនឹងនារីក្លាហាន សម័យថ្មីដែលពេញចិត្តការតុបតែងខ្លួនបែបលេចធ្លោ និងទាន់សម័យ។

នាឡិកានេះអាចធន់នឹងសម្ពាធទឹកបានរហូតដល់ទៅ ១០០ម៉ែត្រ និងមានផ្ទៃកញ្ចក់ធ្វើពីរ៉ែ ធន់នឹងការឆ្កូត។


 2-b1UsZ8nFRf.png


. CITY Sunset Milanese Smoky Eyes- City Sunset

CITY Sunset Milanese Smoky Eyes ជាប្រភេទនាឡិកាខ្សែដែកម៉េសពណ៌កុលាបមាស ដែលមានផ្ទៃធំស្រឡះបែបclean-look ពណ៌មាសបែកខ្មៅ ប្រៀបដូចព្រះអាទិត្យរាបនឹងលិច សាកសមសម្រាប់នារីៗស្រលាញ់បែប classic look

នាឡិកានេះអាចធន់នឹងសម្ពាធទឹកបាន៣០ម៉ែត្រ និងមានផ្ទៃកញ្ចក់ធ្វើពីរ៉ែ ធន់នឹងការឆ្កូត។

Untitled%20design-uxD5X1czmY.png 

 

. ICE solar Indian Summer

នាឡិកាដៃ ICE solar Indian summer ជានាឡិកាដៃដើរដោយពន្លឺព្រះអាទិត្យ ដែលមាននិរន្តរភាពដល់ភពផែនដី។ ការរចនាម៉ូតស៊ុមនាឡិកាដែកអ៊ីណុកពណ៌ផ្កាឈូក និងខ្សែស៊ីលីកូនពណ៌ផ្កាឈូក ទន់ ងាយស្រួលពាក់ ជាមួយនិងផ្ទៃឈូកបែក ស ក្នុង សាកសមនិងការស្លៀកពាក់ប្រចាំថ្ងៃ ឬលក្ខណ:កីឡាជាដើម។

នាឡិកានេះអាចធន់នឹងសម្ពាធទឹកបាន៥០ម៉ែត្រ និងមានផ្ទៃកញ្ចក់ធ្វើពីរ៉ែ ធន់នឹងការឆ្កូត។

3-5xFjHhkIFq.png 

 

. Ice Forever White

Ice Forever White ជានាឡិកាដៃដែលសាកសមសម្រាប់អ្នកដែលស្រលាញ់ពណ៌ស។ ទាំងតួ និងខ្សែនាឡិកាមានពណ៌ស លាយនឹងផ្ទៃដែលមានទ្រនិច និងលេខពណ៌ខ្មៅឆ្លុះគ្នា បង្ហាញពីភាពទាន់សម័យ សាមញ្ញ តែថ្លៃថ្នូរ សាកសមសម្រាប់គ្រប់សម្លៀកបំពាក់។

លក្ខណ:ពិសេសនៃនាឡិកានេះ គឺវាអាចធន់នឹងសម្ពាធទឹកបាន៥០ម៉ែត្រ និងមានផ្ទៃកញ្ចក់ធ្វើពីរ៉ែ ធន់នឹងការឆ្កូត។

4-nfCVvZfvoC.png

. ICE smart one - Black Navy

ICE smart one - Black Navy ជានាឡិកាឆ្លាតវៃ ដែលមានមុខងារជាច្រើន ទាំងមុខងារតាមដានសុខភាព សកម្មភាពកីឡា និងតំណភ្ជាប់ទៅនឹងទូរសព្ទដៃ។ នាឡិកានេះមានការរចនាម៉ូតបែបជ្រុង លាយនឹងគែមមូល និងខ្សែស៊ីលីកូនពណ៌ខ្មៅ សាកសមនឹងការពាក់ប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានថែមខ្សែស៊ីលីកូនពណ៌ខៀវ មួយបន្ថែមទៀតផងដែរ។

 ICE smart one អាចធន់នឹងសម្ពាធទឹកបានជម្រៅ១.៥ ម៉ែត្រ ក្នុងកំឡុងពេល ៣០នាទី។

5-101k3IlEhn.png

មើលវិដេអូនៅទីនេះ !

Image
0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.