ក្រុមហ៊ុន វ៉តឆ៍ អេមផាយ ខូ អិលធីឌី អបអរសាទរខួប១០ឆ្នាំនៃការបើកដំណើរការ ជាមួយនិងគម្រោងរៀបចំយុទ្ធនាការ និងកម្មវិធីពិសេសៗជាច្រើនក្នុងឆ្នាំ២០២៤ នេះ

ផ្តើមចេញពីក្តីស្រលាញ់ និងមហ្ឆិចតាក្នុងវិស័យម៉ូដ ជាពិសេសបណ្តុំនាឡិកាដៃបែបហ្វាសិន ស្ថាបនិកក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី (Watch Empire Co., Ltd) គឺលោក សួង ស៊ីមបានសម្រេចចិត្តបង្កើតក្រុមហ៊ុនវតឆ៍ អេមផាយឡើង ក្នុងឆ្នាំ ២០១៤ ក្រោមគោលបំណងផ្គត់ផ្គង់នូវនាឡិកាដៃហ្វាសិន ដែលមានការរចនាម៉ូតស្រស់ស្អាត ទាន់សម័យជាមួយនិងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។


IMG-184-7R3OvhsyNn.jpg

ក្នុងនាមជាសហគ្រិនវ័យក្មេងមួយរូប ដែលមានចំណាប់អារម្មណ៍ខ្ពស់ទៅលើវិស័យម៉ូដ លោកសួង ស៊ីម បានមើលឃើញពីចន្លោះប្រហោងនៃទីផ្សារ ក្នុងការផ្គត់ផ្គង់នូវនាឡិកាដៃហ្វាសិនទាន់សម័យ និងមានគុណភាពក្នុងប្រទេសកម្ពុជា បើធៀបទៅនឹងទីផ្សារអន្តរជាតិ។ ដូច្នេះ ហើយបានជានៅឆ្នាំ ២០១៤ ស្ថាបនិករបស់យើង បានសម្រេចចិត្តនាំចូលនូវម៉ាកនាឡិកាដៃដំបូងរបស់ខ្លួនគឺ ម៉ាក Ice-Watch ។

បើនិយាយពីកាលនោះវិញ នៅក្នុងប្រទេសកម្ពុជាយើងគេនិយមគាំទ្រ និងប្រើប្រាស់តែនាឡិកាប្រភេទខែ្សដែក និងខ្សែស្បែកនិងមានប្រភពមិនច្បាស់លាស់ ។ ចំណែកឯនាឡិកាដៃម៉ាក Ice-Watchរបស់យើងជាប្រភេទនាឡិកាដៃជ័រស៊ីលីកូន(Silicon) មានដើមកំណើតពីប្រទេសប៊ែលហ្សិក ជាមួយនិងការរចនាម៉ូតបែបឆើតឆាយ ទាន់សម័យ ពណ៌ចម្រុះដែលវាជាបរិបទមួយដ៏ថ្មីស្រឡាងសម្រាប់ទីផ្សារក្នុងស្រុកយើង ។


IMG-188-Uty9ZOhhnx.jpg

 


ជាមួយនិងការផ្តល់ជូននូវផលិតផលមានគុណភាព សោភ័ណភាព និងសេវាកម្មអតិថិជនយ៉ាងកក់ក្តៅ ក្រុមហ៊ុនរបស់យើង ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន។ ជាលទ្ធផល ក្រុមហ៊ុន វ៉តឆ៍ អេមផាយ ក៏បន្តពង្រីកសក្តានុភាពរបស់ខ្លួនតាមរយ:ការនាំចូលនាឡិកាដៃម៉ាកដែលមានគុណភាព មកក្នុងប្រទេសកម្ពុជា ជាច្រើនម៉ូត ច្រើនម៉ាកផ្សេងទៀត ។


IMG-44-1lY6bzbYql.jpg


ចក្ខុវិស័យរបស់យើង គឺចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ រីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកផ្លាស់ប្តូរនូវបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជាលើវិស័យហ្វាសិន ។

យើងមានបេសកកម្មក្នុងការផ្តល់ជូននូវផលិតផលដ៏មានគុណភាព តម្លៃសមរម្យ និងសេវាកម្មដ៏ប្រសើរសម្រាប់អតិថិជនរបស់យើង ហើយពួកយើងជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ជាជម្រើសដ៏សាកសមបំផុតសម្រាប់បងប្អូន។

IMG-185-I3yJNw6pco.jpg


បើគិតចាប់ពី ឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនរបស់យើងបាននឹងកំពុងតែដំណើរការរយ:ពេល ១០ឆ្នាំមកហើយ។ 

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនតែងខិតខំប្រឹងប្រែងបំពេញនូវតម្រូវការរបស់អតិថិជនតាមរយការនាំចូលនូវម៉ាកនាឡិកាដៃជាច្រើនពណ៌ ច្រើនម៉ូត ច្រើនជម្រើស និងជាច្រើនប្រភេទផ្សេងទៀត ដែលសព្វថ្ងៃ ពួកយើងមានម៉ាករហូតដល់ទៅ ១៨ ដែលសុទ្ធសឹងតែជាម៉ាកនាឡិកាដៃល្បីៗ លំដាប់អន្តរជាតិ ដូចជា Ice-Watch, Fossil, Diesel, Armani Exchange, Emporio Armani, Skagen, Michael Kors, Tommy Hilfiger, Lacoste, Olivia Burton, Boss, MVMT, Daniel Wellington, Calvin Klein, Coach, Nautica និង Furla


IMG-136-gc7kL951vo.jpg

 

បច្ចុប្បន្នក្រុមហ៊ុន Watch Empire មានហាងចំនួន០៧ នៅក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំងនៅ ផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ (អ៊ីអន១) អ៊ីអនម៉លសែនសុខស៊ីធី (អ៊ីអន២)  អ៊ីអនម៉លមានជ័យ (អ៊ីអន៣)  និងសាខាខេត្តសៀមរាប។ ក្រៅពីនេះ យើងក៏មានតំណាងចែកចាយនៅតាមបណ្តាហាង និងផ្សារនានានៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។

ក្នុងឆ្នាំ២០២៤ នេះ ដើម្បីអបអរសាទរខួបទី១០ ឆ្នាំនៃការបើកដំណើរនៃក្រុមហ៊ុនវតឆ៍ អេមផាយ យើងនឹងមានរៀបចំនូវយុទ្ធនាការ និងកម្មវិធីសប្បាយៗជាច្រើនសម្រាប់បងប្អូនចូលរួមកំសាន្ត។ ដូច្នេះ កុំភ្លេចរងចាំតាមដាន ទាំងអស់គ្នាណា !

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.