តើក្នុងវ័យ២០ឆ្នាំ អាចមានអ្វីកើតឡើងខ្លះ? វគ្គទី៧ នៃកម្មវិធី​​ Talkshopkh នឹងពិភាក្សាពីប្រធានបទនេះ!

អ្នកណាកំពុងស្ថិតក្នុងវ័យ២០ឆ្នាំខ្លះ? វ័យចន្លោះពី ២០ ទៅ ២៩ ឆ្នាំ ជាវ័យដែលយើងត្រូវឆ្លងកាត់បទពិសោធន៍ថ្មីៗជាច្រើន មិនថាទាក់ទងនឹងការសិក្សា ទំនាក់ទំនង និងការងារក្តី។

 EOS17972-Enhanced-NR%20%289%29-A6DZwOsP17.JPG

យើងម្នាក់ៗអាចនឹងឆ្លងកាត់បទពិសោធន៍ផ្សេងៗគ្នា និងមានគោលជំហរ និងទស្សនៈផ្សេងៗគ្នាចំពោះបញ្ហានីមួយៗ។ យ៉ាងណាមិញ វាជារឿងល្អ ដែលយើងអាចចែករំលែកពីបទពិសោធន៍ និងការយល់ឃើញទៅវិញទៅមក។

វគ្គទី៧ នៃកម្មវិធី​​ TalkShopkh នឹងនិយាយអំពី «ការទទួលយកអ្វីដែលកើតឡើងក្នុងវ័យ២០ឆ្នាំ» ឬ ‘Embrace Your 20s’  ដែលមានភ្ញៀវកិត្តិយសដ៏ស្រស់សោភាចំនួនបីរូប ។

 image-WZcGTGNRIn.png

ចង់ដឹងថាតើប្រធានបទ «ការទទួលយកអ្វីដែលកើតឡើងក្នុងវ័យ២០ឆ្នាំ» មានចំណុចពិសេសៗអ្វីខ្លះ បងប្អូនអាចធ្វើការស្តាប់បានតាមរយៈតំណភ្ជាប់នេះ ៖ facebook.com

EOS17968-Enhanced-NR-3zijwpU9Is.JPG

កម្មវិធី TalkShopkh រដូវកាលទី២ ទទួលបានការឧបត្ថម្ភផ្តាច់មុខដោយនាឡិកាដៃ Ice-Watch​ដែលនិយាយអំពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីយុវវ័យ និងបញ្ហាដែលពួកគេអាចជួបប្រទះ ជាមួយនិងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

 EOS17944-Enhanced-NR-KUE2EQ7WcA.JPG

វគ្គបន្តបន្ទាប់នឹងត្រូវបានផ្សាយចេញជារៀងរាល់សប្តាហ៍ក្នុងផេកTalkShopkh​។

ដូច្នេះ បងប្អូនដែលកំពុងស្វែងរកកម្មវិធីនិយាយវែកញែក និងចែករំលែកបទពិសោធន៍ល្អៗ កុំភ្លេចតាមដានក្នុងផេកTalkShopkh ទាំងអស់គ្នាណា!

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.