កាន់តែប្លែកភ្នែក! នាឡិកាដៃ Ice Watch ៥ Collections បានបង្ហាញខ្លួនក្នុងកម្មវិធីតាំងពិព័រណ៍ម៉ូដ Nexgen បង្កើតជាទស្សនីយភាពដ៏ទាក់ទាញសម្រាប់ឆ្នាំ២០២៤នេះ!!

NEXGEN គឺជាការតាំងពិព័រណ៍ ដែលរៀបចំឡើងដោយនិស្សិតជិតបញ្ចប់ការសិក្សាផ្នែកហ្វាសិនចំនួន១៣ រូបមកពីសាលាលីមកុកវីង ក្រោមគោលបំណងបង្ហាញអំពីស្នាដៃ និងភាពច្នៃប្រឌិតក្នុងការរចនាម៉ូតសម្លៀកបំពាក់ក្នុងកំឡុងពេលសិក្សារបស់ពួកគេកន្លងមក។ 


ដោយមើលឃើញពីភាពស្របគ្នាក្នុងការបង្កើនសោភណភាព និងភាពច្នៃប្រឌិតនៃការតុបតែងខ្លួន ព្រមទាំងដើម្បីចូលរួមគាំទ្រវិស័យហ្វាសិននៅកម្ពុជា ក្រុមហ៊ុននាឡិកាដៃ Ice Watch បានចូលរួមធ្វើជាម្ចាស់ Gold Sponsor ក្នុងកម្មវិធីតាំងពិព័រណ៍ម៉ូដ NEXGEN នេះ ។

DSC00905-hTf7oGSUwF.jpg

ការលាយបញ្ចូលគ្នារវាងនាឡិកាដៃហ្វាសិនមានដើមកំណើតពីប្រទេសប៊ែលហ្សិក ជាមួយនិងស្នាដៃរចនាម៉ូតសម្លៀកបំពាក់របស់កូនខ្មែរក្រោមគោលគំនិតបែបបវប្បធម៌រង(Subculture) កូនក្រមុំ(The Bridal) និងបែបយោធា(Military) បានបង្កើតជាសោភណភាព និងទស្សនីយភាពដ៏ប្លែកភ្នែកនៅពីមុខទស្សនិកជនប្រមាណ៤០០នាក់ ដែលមិនធ្លាប់មានពីមុនមក។

DSC06899-raSnwwmjHT.jpg

នាឡិកាដៃ Ice Watch ទាំង៥ Collections ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីរួមមាន Collection៖ Ice-Boliday, Ice Tie-and-Dye, Ice-Glitter, Ice-Generation, និង Ice-Chrono ដែលបានពន្លេចខ្លួនឡើងជាមួយនិងម៉ូតសម្លៀកបំពាក់ដ៏ប្លែកៗ និងស្រស់ស្អាតជាច្រើនដែលបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។


តស់! មកមើលទិដ្ឋភាពការតាំងពិព័រណ៍ម៉ូដនេះទាំងអស់គ្នា! តើបងប្អូនពេញចិត្តឈុតណាជាងគេ?

DSC00310-tcWoA2MsJ0.jpg

DSC00292-rIYLqHChAm.jpg

DSC00443-tePXVkssD7.jpg

DSC00410-46G5QsCzN9.jpg

DSC00487-6Aw2DjcLoV.jpg

DSC00763-Y6FCleOFfQ.jpg

DSC00842-7BwLQYi7Qs.jpg

DSC06993-x5UtBNNIvQ.jpg

DSC06962-QKEEggQbWb.jpg

DSC06951-1IsENMRwz0.jpg

DSC07009-y44XjLOaA2.jpg

DSC07035-BL3NgxTi76.jpg

DSC00882-rwJ4TFDixX.jpg

5

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.