កុំភ្លេចតាមដានទាំងអស់គ្នាណា! Ice-Watch នឹងមានវត្តមានក្នុងកម្មវិធីបង្ហាញម៉ូត Paradox Fashion Show នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤ នេះ នៅ Connexion Community Centre នៃទីក្រុងកោះពេជ្រ!
កម្មវិធីបង្ហាញម៉ូត Paradox Fashion Show ជាកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់បង្កើតឡើងដោយអ្នករចនាម៉ូតវ័យក្មេងចំនួន ៩នាក់ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលូតលាស់ និងការអភិវឌ្ឍរបស់វិស័យហ្វាសិននៅកម្ពុជា។
អ្នកស្រលាញ់វិស័យបង្ហាញម៉ូត និងចូលចិត្តគាំទ្រអ្នករចនាម៉ូតវ័យក្មេងជំនាន់ក្រោយ ប្រាកដជាកំពុងទន្ទឹងរងចាំមិនខាន។ ពិតជាអស្ចារ្យ! នាឡិកាដៃទាន់សម័យ ជួបអ្នករចនាម៉ូតវ័យក្មេង! ខលិកសិននាឡិកាដៃ Ice-Watch បានធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី (Gold Sponsor) ក្នុងកម្មវិធីនេះ ដោយនឹងពន្លេចនាឡិកាដៃខលិកសិនថ្មីៗស្អាតៗក្នុងការដើរបង្ហាញម៉ូតនេះ។
ការបង្ហាញម៉ូតនេះ បែងចែកចេញជាបីខលិកសិន ធំៗរួមមាន៖ SUBCULTURE X ARCHITECTURE, HISTORY OF FASHION និង ARCHETYPE ដែលបង្ហាញឲ្យឃើញពីភាពខុសគ្នា នៃរសនិយមរបស់អ្នករចនាម៉ូតទាំង ៩រូប ក្នុងការប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួន មកបង្ហាញក្នុងកម្មវិធីបង្ហាញម៉ូតមួយនេះ។
ខលិកសិននាឡិកាដៃ Ice-Watch ដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះរួមមាន៖ ICE-Boliday, និង ICE-Digit Retro និង Ice-Chrono ដែលនឹងពន្លេចខ្លួនឡើងជាមួយនិងម៉ូតសម្លៀកបំពាក់ប្លែកៗ និងស្រស់ស្អាតជាច្រើនដែលបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។
ចង់ដឹងថាតើកម្មវិធីនេះមានកម្មវិធីពិសេសអ្វីខ្លះ? កុំភ្លេចតាមដានទាំងអស់គ្នាណា!