សំណួរសំខាន់ៗគួរសួរខ្លួនឯងមុនជ្រើសរើសនាឡិកា និងការប្រើ់ប្រាស់នាឡិកាដៃឲ្យបានត្រឹមត្រូវ

តើបងប្អូនណាខ្លះ មានបំណងចង់ជាវនាឡិកាសម្រាប់ប្រើប្រាស់ តែមិនដឹងថាគួរជ្រើសរើសដោយរបៀបណា? ចុះបងប្អូនមួយចំនួនទៀតដែលមាននាឡិកាហើយ តែមិនច្បាស់ក្នុងកាប្រើប្រាស់ ចំពោះបងប្អូនដែលជួបប្រទះនឹងបញ្ហាខាងលើ អត្ថបទនេះគឺសម្រាប់បងប្អូនហើយ។

១ ចេះជ្រើសរើសនាឡិកាឲ្យបានត្រឹមត្រូវ

ពេលជ្រើសរើសនាឡិកា ជាដំបូងគេបង្អស់ បងប្អូនត្រូវមើលថា តើម៉ូតនាឡិកានេះជាស្តាយ៍របស់យើង ឬទេ? ទីពីរ តើវាត្រូវនឹងឪកាសដែលយើងនឹងពាក់វាដែរឬទេ?

ជាទូទៅនាឡិកាមានដូចជានាឡិកាដៃពាក់ពេលលេងកីឡា ពាក់ទៅធ្វើការ ឬនាឡិកាពាក់ចូលរួមកម្មវិធីជាដើម។ ដូច្នេះបងប្អូនគួរប្រើប្រាស់វា ឲ្យត្រូវនឹងកម្មវិធី ឬស្ថានភាព។ មិនគួរពាក់នាឡិកាដៃបែបកីឡា ទៅពាក់ចូលរួមកម្មវិធីនោះឡើយ។

ក្រៅពីនេះបងប្អូន ត្រូវមើលពីទំហំនាឡិកាដែលសាកសមនឹង ក ដៃរបស់យើង។ ការពាក់នាឡិកាដៃដែលតូចឬធំពេក ធៀបនឹងក ដៃ ធ្វើឲ្យមើលទៅមិនសម និងបាត់បង់សោភណភាពរបស់យើងមួយកម្រិតដែរ។


WE-TALK_Thumbnail-qS4F1QeeAi.png


 ២ ការប្រើប្រាស់នាឡិកាឲ្យបានត្រឹមត្រូវ

សម្រាប់ការពាក់នាឡិកា វាអាស្រ័យលើដៃដែលបងប្អូនប្រើប្រាស់។ ប្រសិនបើបងប្អូនប្រើដៃស្តាំ បងប្អូនគួរតែពាក់នាឡិកាលើដៃឆ្វេង។ តែបើបងប្អូនទម្លាប់ក្នុងការពាក់នាឡិកា លើដៃដែលបងប្អូនប្រើប្រាស់ក៏ពុំមានជាបញ្ហាអ្វីដែរ។

ក្រៅពីនេះ បងប្អូនត្រូវស្វែងយល់ពីការប្រើប្រាស់មុខងារនាឡិកាឲ្យបានត្រឹមត្រូវ ដូចជាការកំណត់ថេរៈវេលា ការកំណត់កាលបរិច្ឆេទ ការវាស់ចម្ងាយ ឬល្បឿន  និងមុខងារដទៃទៀតជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់នាឡិកាឲ្យកាន់តែប្រសើរឡើង។


WE-TALK_Thumbnail%20%281%29-CU5d5mbBPZ.png

មិនត្រឹមតែប៉ុណ្ណោះ បងប្អូនត្រូវដឹងពី ប្រភេទនាឡិកាដែលខ្លួនប្រើប្រាស់ ថាវាជាប្រភេទនាឡិកាស្វ័យប្រវត្តិ ឬនាឡិកាឆ្លាតវៃ ដោយសារប្រភេទនីមួយៗតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។


ចុចមើលវីដេអូបន្ថែម៖ https://www.facebook.com/watchempirecambodia/videos/3602724149988981

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.