បីចំណុចសំខាន់ៗគួរពិចារណាមុនទិញនាឡិកាដៃសម្រាប់ខ្លួនឯង និងអ្នកដទៃ

ក្នុងឪកាសពិសេសម្តងៗ មានអ្នកណាខ្លះចង់ទិញនាឡិកាដៃជូនមនុស្សជាទីស្រលាញ់ តែមិនដឹងថាគួរជ្រើសរើសនាឡិកាដៃដោយរបៀបណា? ថ្ងៃនេះ WE-Talk នឹងចែករំលែកគន្លឹះសំខាន់ៗចំនួនបី ក្នុងការជ្រើសរើសនាឡិកាដៃ មិនថាសម្រាប់ខ្លួនឯង ឬ ដទៃ។

ង្វង់នៃការចំណាយ

រឿងដំបូងបំផុតដែលយើងត្រូវពិចារណាមុនទិញនាឡិកាដៃជាអំណោយដល់អ្នកណាម្នាក់ គឺការចំណាយ។ ជាទូទៅ នាឡិកា​មាន​តម្លៃ​ផ្សេងៗពីគ្នាទៅតាមម៉ាក ប្រភេទ និងម៉ូដ ដោយរាប់ចាប់​ពី​ជម្រើស​ដែល​មាន​តម្លៃ​សមរម្យ​ដល់​នាឡិកា​ប្រណិត​លំដាប់​ខ្ពស់ ដែលមានតម្លៃថ្លៃ​។

ប្រសិនបើមនុស្សដែលបងប្អូនចង់ទិញកាដូជូននោះ មិនមែនជាមនុស្សដែលមានរសនិយមខ្លាំងលើនាឡិកាដៃនោះទេ បងប្អូនអាចជ្រើសរើសប្រភេទ​នាឡិកា​ហ្វាសិន ឬនាឡិកាដៃធម្មតា ដែលមាន​តម្លៃ​សមរម្យ​ ជាជាងនាឡិកាដៃប្រណិតៗដែលមានតម្លៃថ្លៃហួសការចំណាយរបស់បងប្អូន។


WE-TALK_Thumbnail%20%282%29-qshWcwRQRF.png

 

២ ស្តាយ៍ ឬចំណង់ចំណូលចិត្ត

នៅក្នុងពិភពនាឡិកាដៃមានការរចនាម៉ូតជាច្រើនដើម្បីបំពេញតម្រូវការមនុស្សដែលមានរសនិយមខុសៗគ្នា និងសម្រាប់តម្រូវទៅតាមបរិយាកាស និងកម្មវិធីដែលអ្នកប្រើប្រាស់ត្រូវចូលរួម។ ដូច្នេះ មុនសម្រេចចិត្តជ្រើសយកនាឡិកាណាមួយ បងប្អូនត្រូវដឹងពីស្តាយ៍ និងចំណង់ចំណូលចិត្តរបស់ពួកគេឲ្យបានច្បាស់លាស់។

ប្រភេទនាឡិកាដែលបងប្អូនអាចពិចារណាមានដូចជានាឡិកាដៃសម្រាប់ពាក់ជាប្រចាំ នាឡិកាដៃបែបកីឡា នាឡិកាដៃបែបបច្ចេកវិទ្យា នាឡិកាដៃសម្រាប់ពាក់ចូលរួមកម្មវិធី ឬនាឡិកាដៃបែបVintage ជាដើម។

WE-TALK_Thumbnail%20%283%29-OH90n9J0g4.png

 ៣ ចំណុចដទៃទៀតដែលត្រូវពិចារណា

ការទិញអំណោយជូននរណាម្នាក់មិនមែនជារឿងងាយស្រួលទេ។ ចំពោះនាឡិកាដៃក៏ដូចគ្នា បងប្អូនគួរពិចារណាអំពីចំណុចផ្សេងៗទៀត ដូចជាទំហំដៃរបស់ពួកគេ ប្រវែងខ្សែនាឡិកា ប្រេននាឡិកាដែលពួកគាត់ស្រលាញ់ និងផ្នែកជាក់លាក់ណាមួយនៃនាឡិកាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគាត់ ដូចជាម៉ូត ពណ៌ ប្រភេទខ្សែ ស៊ុម និង ផ្ទៃនាឡិកាជាដើម។

ការគិតគូរដល់ចំណុចទាំងនេះ អាចជួយឲ្យបងប្អូនកាន់តែងាយស្រួល និងជួយបង្រួមជម្រើសពីច្រើន មកនៅតិចវិញ។

សម្រាប់បងប្អូនដែលកំពុងចាប់អារម្មណ៍ស្វែងរកនាឡិកាសម្រាប់ខ្លួនឯង ឬសម្រាប់ជាកាដូដល់មនុស្សជាទីស្រលាញ់ អាចចូលមើលក្នុងគេហទំព័រ Watch Empire ដែលមានម៉ាកនាឡិកាល្បីៗ ស្អាតៗ ជាមួយគុណភាពខ្ពស់រហូតដល់ទៅ ១៨ម៉ាកឯណោះ។

ចុចមើលវីដេអូបន្ថែម៖ 

https://www.facebook.com/watchempirecambodia/videos/1124765735223080

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.