មានដឹងអត់? ប្រភេទចលនានាឡិកាដៃមានប៉ុន្មានប្រភេទ? ហើយអ្វីខ្លះ?

អ្នកណាខ្លះ ធ្លាប់លឺគេនិយាយពីម៉ាស៊ីននាឡិការបស់ជប៉ុន ឬម៉ាស៊ីនរបស់ស្វីសមានឆ្ងល់អត់ថាប្រភេទម៉ាស៊ីននាឡិកាទាំងនោះខុសគ្នាដូចម្តេចខ្លះដើម្បីសម្រាយចម្ងល់របស់បងប្អូន WE-Talk នឹងនិយាយពីប្រភេទចលនានាឡិកាដៃ និងភាពខុសគ្នារបស់ប្រភេទចលនានីមួយៗ។

ជាក់ស្តែង ប្រភេទចលនានាឡិកាដៃ សំដៅដល់ «ម៉ាស៊ីននាឡិកា» ពោលគឺម៉ាស៊ីន និងបំណែកតូចដែលផ្តល់ថាមពលដល់នាឡិការបស់អ្នក ឬអ្វីគ្រប់យ៉ាងដែលធ្វើឲ្យនាឡិកាដំណើរការ។ ជាទូទៅនាឡិកាចែកចេញជា ៤ប្រភេទគឺ  នាឡិកាដៃមេកានិច នាឡិកាដៃស្វ័យប្រវត្តិ នាឡិកាQUARTZ និងនាឡិកាដើរដោយពន្លឺថាមពលព្រះអាទិត្យ។

នាឡិកាដៃមេកានិច

នាឡិកាដៃមេកានិច ជាប្រភេទនាឡិកាដែលមិនប្រើថ្ម ហើយដំណើរការរបស់វាទាំងស្រុងគឺពឹងផ្អែកទៅលើការបង្វិលក្បាលរុយនាឡិកា។ ពេលវេលារបស់នាឡិកាប្រភេទនេះមានភាពសុក្រិតប្រមាណ +/- ២០វិនាទីក្នុងមួយថ្ងៃ ដែលធ្វើឲ្យនាឡិកានេះជានាឡិកាដែលគួរឲ្យទុកចិត្តជាងគេ ក្នុងការកំណត់ពេលវេលា ជាមួយនឹងរូបរាងដ៏គួរឲ្យទាក់ទាញ។ យ៉ាងណាមិញ នាឡិកាដៃប្រភេទនេះ មានតម្លៃខ្ពស់ជាងនាឡិកាដៃប្រភេទចលនាផ្សេង ដោយសារភាពស្មុគស្មាញនៃសមាសធាតុតូចៗដែលធ្វើការរួមគ្នាដើម្បីផ្តល់ថាមពលដល់នាឡិកាប្រភេទនេះ។

image%20%284%29-7WHjDrt0oJ.png


នាឡិកាដៃស្វ័យប្រវត្តិ

នាឡិកាដៃស្វ័យប្រវតិ្ត ជាប្រភេទនាឡិកាដៃវិលដោយខ្លួនឯង ដោយមិនប្រើប្រាស់ថ្ម ជាមួយនិងបណ្តុំរង្វិលដោយស្វ័យប្រវតិ្តនៅខាងក្នុង។  នាឡិកាប្រភេទនេះចាប់យកចលនានៃការផ្លាស់ទី កដៃរបស់យើង ហើយប្រើប្រាស់ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនខាងក្នុងនៃនាឡិកា ដោយពុំចាំបាច់ប្រើប្រាស់ថ្ម ឬបង្វិលក្បាលរុយរបស់នាឡិកាឡើយ។ នាឡិកាប្រភេទនេះផ្តល់ពេលវេលាបានត្រឹមត្រូវប្រមាណ +/- ២០វិនាទីក្នុងមួយថ្ងៃដែរ ហើយមានតម្លៃសមរម្យផងដែរ។  

image%20%286%29-Z6hbVtaosp.png

នាឡិកា QUARTZ

នាឡិកាQuartz គឺជានាឡិកាមួយប្រភេទដែលដំណើរការដោយចរន្តអគ្គិសនី ដែលកើតចេញពីថ្មនៅក្នុងនាឡិកា។ នាឡិកាប្រភេទនេះ ត្រូវការថ្មដើម្បីដំណើរការ និងត្រូវប្តូរថ្មរៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង។ នាឡិកាQuartz គឺជាប្រភេទនាឡិកាដ៏ពេញនិយមមួយ ហើយមនុស្សជាច្រើនចូលចិត្តប្រើវាជាងនាឡិកាមេកានិច។ នាឡិកាប្រភេទនេះមានតម្លៃសមរម្យបំផុត អាចផ្តល់សុក្រិតភាពនៃពេលវេលាប្រមាណ +/-  ១៥វិនាទីក្នុងមួយខែ។

image%20%285%29-xAFqTVih7p.png

នាឡិកាដើរដោយពន្លឺថាមពលព្រះអាទិត្យ

នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាប្រភេទនាឡិកាដែលបម្លែងពន្លឺព្រះអាទិត្យទៅជាថាមពល តាមរយៈការរក្សាទុកថាមពលក្នុងថ្មមួយ។ នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យ មានពីរប្រភេទ ដែលប្រភេទទី១ បម្លែងពន្លឺព្រះអាទិត្យទៅជាថាមពល ហើយប្រសិនបើគ្មានពន្លឺទេ នាឡិកានឹងឈប់។ ចំណែកប្រភេទទី២ មានថ្មបន្ទាប់បន្សំមានថ្មដែលអាចសាកបាន បន្ថែមពីលើការប្រើថាមពលពន្លឺព្រះអាទិត្យ។ ដូច្នេះទោះបីជាវាមិនត្រូវពន្លឺមួយរយៈក៏ដោយ ក៏នាឡិកានៅតែដំណើរការបានមួយរយៈដោយគ្មានបញ្ហា។ នាឡិកាប្រភេទនេះ មានភាពត្រឹមត្រូវពេលវេលាប្រមាណ+/- ១៥វិនាទីក្នុងមួយខែ ។

ចុចមើលវីដេអូបន្ថែម៖ https://www.facebook.com/watchempirecambodia/videos/969619377694010

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.