ជឿអត់? ថាក្នុងពិភពលោក ដែលមនុស្សគ្រប់រូបសុទ្ធតែមានបញ្ហាត្រូវដោះស្រាយជាប្រចាំថ្ងៃ វាពិតជារឿងដ៏សំខាន់ដែលយើងធ្វើអំពើល្អទៅកាន់មនុស្សជុំវិញខ្លួន?
វគ្គទី ៨ នៃកម្មវិធី TalkShopkh នឹងពិភាក្សាអំពីប្រធានបទ «សេចក្តីសប្បុរសពិតជាសំខាន់» ជាមួយវត្តមានកញ្ញា Marie Thach ជាភ្ញៀវកិត្តិយសដ៏ពិសេសនៅក្នុងវគ្គនេះ។
ហ្វេនៗមួយចំនួនដែលរងចាំវត្តមានបង Marie កុំរំលងវគ្គនេះឲ្យសោះណា! ព្រោះក្នុងវគ្គនេះ បង Marieនឹងធ្វើការចែករំលែកពីបទពិសោធន៍នានាក្នុងជីវិតគាត់ជាច្រើន!
ចង់ដឹងថាតើប្រធានបទ « សេចក្តីសប្បុរសពិតជាសំខាន់ » មានចំណុចពិសេសៗអ្វីខ្លះ បងប្អូនអាចធ្វើការស្តាប់បានតាមរយៈតំណភ្ជាប់នេះ ៖ https://www.facebook.com/61552237391416/videos/1250442196267405
កម្មវិធី TalkShopkh រដូវកាលទី២ ទទួលបានការឧបត្ថម្ភផ្តាច់មុខដោយនាឡិកាដៃ Ice-Watchដែលនិយាយអំពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីយុវវ័យ និងបញ្ហាដែលពួកគេអាចជួបប្រទះ ជាមួយនិងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
វគ្គបន្តបន្ទាប់នឹងត្រូវបានផ្សាយចេញជារៀងរាល់សប្តាហ៍ក្នុងផេកTalkShopkh។
ដូច្នេះ បងប្អូនដែលកំពុងស្វែងរកកម្មវិធីនិយាយវែកញែក និងចែករំលែកបទពិសោធន៍ល្អៗ កុំភ្លេចតាមដានក្នុងផេកTalkShopkh ទាំងអស់គ្នាណា!