កុំភ្លេចណា! មកលេងស្តង់នាឡិកាដៃ Ice Watch ដែលនឹងមានវត្តមាននៅមហោស្រពបច្ចេកវិទ្យាមេគង្គខាងមុខនេះ!

ចង់ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងផលិតផលថ្មីៗដែលប្រើប្រាស់ និងរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ? ជួបគ្នាម្តងទៀតហើយក្នុងឆ្នាំ២០២៤នេះ នៅមហោស្រពបច្ចេកវិទ្យាមេគង្គនៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ជាមួយវត្តមានស្តង់នាឡិកាដៃ Ice Watch នៅស្តង់លេខ ១៣ !

មហោស្រពបច្ចេកវិទ្យាមេគង្គ គឺជាមហោស្រពដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នារវាងសន្និសីទបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងការបង្កើតថ្មី សិក្ខាសាលាជាមួយអ្នកជំនាញបច្ចេកវិទ្យាល្បីៗក្នុងតំបន់ និងការតាំងពិព័រណ៍បច្ចេកវិទ្យាក្នុងតំបន់អាស៊ាន។ 

 photo_2024-07-23%2015.23.27-2vsfSwLyO2.jpeg

សម្រាប់ឆ្នាំ២០២៤នេះ នាឡិកាដៃIce Watch ក៏នឹងមានវត្តមាននៅមហោស្រពបច្ចេកវិទ្យាមេគង្គផងដែរ ជាមួយការតាំងព័រណ៍នាឡិកាថ្មីៗទំនើបៗ ជាច្រើនម៉ូតជាច្រើនពណ៌ ពិសេសសាកសមសម្រាប់យុវវ័យចូលចិត្តការតុបតែងខ្លួនបែបស៊ីវីល័យ និងស្រស់ស្អាតបែបស្រស់ស្រាយចម្រុះពណ៌។

ក្រៅពីប្រភេទនាឡិកាដៃcollectionធម្មតា ស្តង់នាឡិកាIce Watch ក៏នឹងមានការដាក់បង្ហាញ Collection នាឡិកាដៃឆ្លាតវៃ (Smart Watch) ICE Smart 2.0 ដែលជា Collection នាឡិកាដៃឆ្លាតវៃចុងក្រោយគេរបស់ខ្លួនក្នុងឆ្នាំនេះ ជាមួយការរចនាម៉ូត និងមុខងារថ្មីៗជាច្រើនសម្រាប់អ្នកចូលរួមទស្សនា និងស្វែងយល់បន្ថែម។

កុំភ្លេចណា! មកចូលរួមមហោស្រពបច្ចេកវិទ្យាមេគង្គ ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី និងមកលេងស្តង់នាឡិកាដៃ Ice Watch នៅស្តង់លេខ ១៣ ដើម្បីមើលនាឡិកាដៃស្អាតៗ និងលេងហ្គេមសប្បាយៗដើម្បីឈ្នះកាដូឃ្ជូតៗប្លែកៗ!


 telegram-cloud-photo-size-5-6125317341072964490-y-6pNun0vRM6.jpg

telegram-cloud-photo-size-5-6125317341072964491-y-uY8DwuMttN.jpg

 telegram-cloud-photo-size-5-6125317341072964492-y-TN0l3NPKeq.jpg

 telegram-cloud-photo-size-5-6125317341072964493-y-1lg9p27uUJ.jpg

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.