Ice-Watchឧបត្ថម្ភក្នុងកម្មវិធីMekong Major Tech And Career Festival ៖ ទេពកោសល្យ និងចំណូលចិត្តការងារក្នុងសម័យបច្ចេកវិទ្យា

Ice-Watch​​មានសេចក្តីសោមនស្សមែនទែនដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីMekong Major Tech and Career Festival​​ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៥​ ដល់ ២៧​ ខែតុលា ឆ្នាំ ២០២៤​នៅផ្សារទំនើបជីបម៉ុង២៧១ មេហ្កាម៉ល។

image-U1qG26Ouo8.png

Mekong Major Tech and Career Festival (MMTC) ជាកម្មវិធីរៀបចំឡើងដោយ ‘ទ Festival’ ក្នុងគោលបំណងបំពេញចន្លោះប្រហោងក្នុងការផ្តល់ជូនបទពិសោធន៍ និងចំណេះដឹងអំពីការជ្រើសរើសមុខជំនាញ និងឱកាសការងារក្នុងវិស័យផ្សេងៗ ពិសេសក្នុងវិស័យបច្ចេកវិទ្យា។

 image-LuBe20wkuy.png

កម្មវិធីរយៈពេលបីថ្ងៃនេះ មានសកម្មភាពជាច្រើនរួមមានការចែករំលែកពីវាគ្មិនអំពីការជ្រើសរើសមុខជំនាញ និងការងារ ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីមុខជំនាញសិក្សា ​ពិធីសម្ភាសការងារដោយសេរី សន្និសីទ​ និងកិច្ចសន្ទនាពីតំណាងក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា ។

 image-3f0O3XhXPo.png

ក្នុងនោះដែរក៏មានការតាំងពិព័រណ៍ស្តង់ជាច្រើន ដោយមានស្តង់ Ice-Watch​ ក្នុងនោះដែរ​ ដោយមានការដាក់លក់នាឡិកាដៃថ្មីៗស្អាតៗជាច្រើនជម្រើស។

 _DSC3519-Zy87XVOiFS.jpg

កាន់តែពិសេស ឥលូវនេះរហូតដល់ថ្ងៃទី ៣១​ខែតុលា ឆ្នាំ២០២៤ Ice-Watchមានប្រូម៉ូសិន Happy Halloween ជាមួយការបញ្ចុះតម្លៃ 40%លើខលិកសិនចាស់ៗទាំងអស់!

 _DSC3521-BBC4710Plr.jpg

កុំភ្លេចមកចូលរួមមហោស្រពមុខវិជ្ជា និងការងារមេគង្គ 2024​ និងមកលេងស្តង់ Ice-Watch ទាំងអស់គ្នាណា! កម្មវិធីនេះនឹងបន្តដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤!

0

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.