ចុងឆ្នាំ២០២១ Watch Empire បានជ្រើសរើស ទូតសុឆន្ទៈ សម្រាប់ម៉ាកធំៗចំនួន២របស់ខ្លួន!!

អតិថិជនរបស់ Watch Empire ទាំងអស់ ភាគច្រើនប្រាកដជាបានដឹងរួចមកហើយថា ក្រុមហ៊ុនទើបតែបាននាំចូលនូវម៉ាកនាឡិកាដៃល្បីៗជាច្រើនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ជាក់ស្ដែងដូចជាម៉ាក Tommy Hilfiger, Olivia Burton, Lacoste និងម៉ាក Ferrari ជាដើម ដែលទើបតែបានបើកលក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ Watch Empire បាននិងកំពុងតែជ្រើសរើសទូតសុឆន្ទៈចំនួន២រូបដើម្បីជាការដំណាងអោយម៉ាកទាំងពីរ គឺលោក ទឹមវ៉ាយុ ដែលជាតារាម៉ូដែលនិងជាតួរសម្ដែងដ៏មានប្រជាប្រិយភាពក៏ដូចជាបទពិសោធន៍នៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំរួចមកហើយ។ ដោយមើលឃើញពីគុណសម្បិត្ត បុគ្គលិកលក្ខណៈ ព្រមទាំងស្ទាយ៍តុបតែងខ្លួន គឺពិតជាសក្ក័សមជាមួយនិងម៉ាក ទើបក្រុមហ៊ុនសម្រេចជ្រើសគាត់ធ្វើជាទូតសុឆន្ទៈរបស់ម៉ាក Tommy Hilfiger ។ ដោយឡែកសម្រាប់កញ្ញា ឡុកចាន់កនិកា ដែលជាសុភាពនារីដែលមានភាពស្រស់ស្អាតបែបស្រទន់ពីធម្មជាតិ ហើយថែមទាំងមានអ្នកតាមដានក៏ដូចជាចូលចិត្តខ្លាំងនៅលើបណ្ដាញសង្គមថែមទៀតនោះ បានធ្វើអោយគាត់ក្លាយទៅជាបុគ្គលដ៏សក្ក័សមបំផុតសម្រាបក្លាយខ្លួនជាទូតសុឆន្ទៈរបស់ម៉ាក Olivia Burton ដោយសារតែម៉ាកមួយនេះត្រូវបាន Inspire មកពីធម្មជាតិ និងគ្រប់ការរចនាម៉ូតទាំងអស់មិនអាចរំលងពីភាពស្រស់ស្អាតរបស់វត្ថុផ្សេងៗដែលមាននៅក្នុងធម្មជាតិរបស់យើងនេះទេ។


DSC09289-4boI4xUynh.png

ចង់ដឹងថាអ្នកទាំងពីរពិតជាសក្ក័សមជាមួយម៉ាកទាំងការតែងខ្លួន និង បុគ្គលិកលក្ខណៈប៉ុណ្ណានោះ សូមទៅទស្សនាពីសម្រស់របស់ពួគគាត់ទាំងអស់គ្នា៖

·         ដំបូងជួបជាមួយនឹងតារាម៉ូដែលដ៏ល្បីឈ្មោះ លោកទឹម វ៉ាយុ ដែលបានជ្រើសរើសពាក់ជាមួយនាឡិកាមួយម៉ូតរបស់ម៉ាក Tommy Hilfiger 

ដែលមានតួរទាំងមូលពណ៌មាស ផ្ទៃខាងក្នុងពណ៌ស សក្ក័សមបំផុតសម្រាប់សុភាពបុរសទូទៅ ដែលអាចពាក់ចូលរួមកម្មវិធីទូទៅ ឬពាក់ជាប្រចាំក៏បាន។
DSC08775-g5DZ6Put5v.png

·        ដោយឡែកសម្រាប់ កញ្ញា ឡុកកនិកា ដែលបានបង្ហាញសម្រស់ជាមួយនឹងនាឡិកាដៃ Olivia Burton មួយម៉ូតដែលស្ថិតនៅក្នុងRainbow  Collection 

សម្រាប់ម៉ូតនេះផងដែរមានតួរទាំងមូលពណ៌ផ្កាឈូកស្រាល ដែលផ្ទៃខាងក្នុងនៃនាឡិកាបានរចនាដោយយកត្បូងស្វារ៉ូស្គីចម្រុះពណ៌មកឆ្នៃជំនួសអោយគ្រាប់លេខ នេះជាហេតុធ្វើអោយម៉ូតមួយនេះមានភាពទាក់ទាញ ក៏ដូចជាសក្ក័សមសម្រាប់សុភាពនារីដែលចូលចិត្តនាឡិកាដៃបែប girly និងមើលទៅមានភាពទាក់ទាញព្រមទាំងថ្លៃថ្នូរ។  

DSC09122-fC391r7SwF.png

ដោយហេតុនេះហើយសូមអតិថិជនទាំងអស់គ្នាកុំភ្លេចតាមដានទស្សនា ថាតើរវាងការសហការគ្នារបស់ម៉ាកនាឡិកាដៃទាំងពីរនេះជាមួយនិងទូតសុឆន្ទៈខាងលើ នឹងមានអ្វីថ្មីប្លែកសម្រាប់បង្ហាញទស្សនិកជន? សូមធ្វើការ Like Page ផ្លូវការរបស់ម៉ាកឬតាមដាននៅលើ Social Media របស់ពួគគាត់ទាំងពីរដែលមាន Link នៅខាងក្រោម៖

DSC08937-kZWYGvUVHl.png

·         Tommy Hilfiger : https://www.facebook.com/TommyWatchesByWatchEmpire/?ref=pages_you_manage

·         Olivia Burton: https://www.facebook.com/TheOliviaBurtonWatches/?ref=pages_you_manage

·         Instagram (Tim Vayuk): https://www.instagram.com/tim_chiva/

·         Tik Tok (Tim Vayuk): https://vt.tiktok.com/ZSe2Bjdtd/

·         Instagram ( Lok Chankaknika): https://www.instagram.com/tin_tinnn_/

·         TikTok ( Lok Chankaknika): vt.tiktok.com

0

អំពីអ្នកនិពន្ធ

No Image
Digital Marketing Officer
Chea Sorall

I'm Sorall, 26 years old and I now working for Watch Empire Co., Ltd as a Digital Marketing Officer in the Commercial Department, Watch Empire.