Gen Z ជាពាក្យដែលគេនិយមប្រើសំដៅដល់ក្រុមមនុស្សដែលកើតនៅចុងឆ្នាំ១៩៩០ និងដើមឆ្នាំ ២០០០ (អាចចន្លោះឆ្នាំ ១៩៩៧-២០១២) ។ ក្រុម Gen Z នេះជាជំនាន់ដែលមានអាយុក្មេងជាងគេទីពីរ នៅចន្លោះក្រុម Millennial (១៩៨១-១៩៩៦) និង Gen Alpha (២០១០-២០២៤) ។
ជាធម្មតា គេអាចកត់សម្គាល់ពីក្រុម Gen Z នេះបានតាមរយៈពាក្យសម្តី អាកប្បកិរិយា ឥរិយាបថ ឬសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ មានឥរិយាបថ និងសកម្មភាពជាក់លាក់មួយចំនួនធំ ដែលគេជឿថាជារបស់ Gen Z ។ ចុះបងៗអូនៗ យល់យ៉ាងណាចំពោះក្រុមនេះ?
វគ្គទី៦ នៃកម្មវិធី TalkShopkh នឹងនិយាយអំពី «ជំនាន់Z (GenZ) ៖ ជីវិតក្នុងសម័យឌីជីថល» ដែលមានភ្ញៀវកិត្តិយសពិសេសទៀតហើយគឺ Phoulin ។
ចង់ដឹងថាតើការពិភាក្សាអំពីជំនាន់Z មានចំណុចពិសេសៗអ្វីខ្លះ បងប្អូនអាចធ្វើការស្តាប់បានតាមរយៈតំណភ្ជាប់នេះ ៖ https://www.facebook.com/61552237391416/videos/1613969796140733
កម្មវិធី TalkShopkh រដូវកាលទី២ ទទួលបានការឧបត្ថម្ភផ្តាច់មុខដោយនាឡិកាដៃ Ice-Watch ដែលនិយាយអំពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីយុវវ័យ និងបញ្ហាដែលពួកគេអាចជួបប្រទះ ជាមួយនិងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
វគ្គបន្តបន្ទាប់នឹងត្រូវបានផ្សាយចេញជារៀងរាល់សប្តាហ៍ក្នុងផេក TalkShopkh។
ដូច្នេះ បងប្អូនដែលកំពុងស្វែងរកកម្មវិធីនិយាយវែកញែក និងចែករំលែកបទពិសោធន៍ល្អៗ កុំភ្លេចតាមដានក្នុងផេក TalkShopkh ទាំងអស់គ្នាណា!