ខលិកសិន​ Ice Boliday​​ Autumn​ Extension ផ្ទុះខ្លាំងក្នុងរដូវស្លឹកឈើជ្រុះនេះ!

កំពុងស្វែងរកនាឡិកាដៃពាក់ឲ្យសាកសមនឹងរដូវស្លឹកឈើជ្រុះនេះ? អស់បញ្ហា! ឥលូវនេះ នាឡិកាដៃ Ice-Watch បានដាក់ចេញនូវខលិកសិន ICE Boliday ថ្មី! ធ្វើពីដែកអ៊ីណុក និងអាលុយមីញ៉ូមជាមួយនឹងពណ៌រដូវស្លឹកឈើជ្រុះ!

WE-TALK_Thumbnail%20%281%29-sxF0iV6LvU.png

ICE Boliday Aluminum Ladies Extension ជាខលិកសិននាឡិកាដៃចេញថ្មី ជាមួយការរចនាម៉ូតប្រណិត ទាន់សម័យ ឆើតឆាយ លំដាប់ខ្ពស់ ដែលទទួលបានការបំផុសគំនិតពីប្រទេសអ៊ីតាលី។

1-Txo8cf0o84.png

តួនាឡិកាមានមុខជ្រុង កោងលយ ស្រោបដោយអាលុយមីញ៉ូម និងដែកអ៊ីណុក បញ្ចេញនូវរូបរាងដ៏ស្រស់ស្អាតលេចធ្លោ សាកសមគ្រប់កម្មវិធី មិនថាការប្រជុំផ្លូវការ ឬពាក់ប្រចាំថ្ងៃ។

3-amFqySjU80.png

នាឡិកានេះមាន ពីរទំហំគឺទំហំតូច​ និងទំហំកណ្តាល។ នាឡិកាទំហំតូចផលិតពីអាលុយមីញ៉ូម ឯទំហំកណ្តាលធ្វើពីដែកអ៊ីណុក។ ICE Boliday មានទាំងភាពស្រស់ស្អាត និងផាសុកភាពក្នុងការពាក់។

2-KeIAqz2YVp.png

សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការជាវតាមរយៈ Facebook Telegram និង គេហទំព័រ ឬធ្វើការជាវនៅហាងផ្ទាល់ដែលមាននៅទីតាំងចំនួនបី ខាងក្រោម​៖

·  ផ្សារទំនើបអ៊ីអនភ្នំពេញ(អ៊ីអន១) 077 85 1000

·  ផ្សារទំនើបអ៊ីអនម៉លសែនសុខសុធី(អ៊ីអន២) 093 85 1000

·  ផ្សារទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣) 092 85 1000

 WE-TALK_Thumbnail%20%282%29-1upHiPRJoy.png

បញ្ជាទិញថ្ងៃនេះនឹងទទួលបានសេវាកម្មដឹងជញ្ជូនដោយឥតគិតថ្លៃទូទាំង ២៥ខេត្ត-ក្រុង៕

 5-Z1cwFKiLDr.png

1

អំពីអ្នកនិពន្ធ

No Image
Content Creator
Sol .

I am a Content Creator at Watch Empire Co., Ltd. I write articles related to in-stock products, PR package, and copy writing based on thorough research in the field.