តើប្រេនOutletជាប្រេនអូរីជីណល(Original)ដែរឬទេ?

តើអ្នកធ្លាប់ចាប់អារម្មណ៍ដែរឬទេថាហេតុអ្វីបានជាម៉ាកល្បីៗមួយចំនួនធំលក់ផលិតផលនៅក្នុងតម្លៃទាប? តើផលិតផលទាំងនោះជាផលិតផលពិតដែរឬទេ? ហើយអ្នកជឿទុកចិត្តដែរអត់ ប្រសិនបើក្រុមហ៊ុនផ្ទាល់ជាអ្នកលក់ផលិតផលទាំងនោះក្នុងតម្លៃទាបដោយផ្ទាល់ដៃរបស់ពួកគេ?

Luxury-fashion-brand-logos-QdhMmaWnl9.jpgfashion-2015-05-shopping-5-7-main-fJbSu9zZCS.webp


ការលក់ផលិតផលពីក្រុមហ៊ុនដើមក្នុងតម្លៃទាបបែបនេះហៅថាផលិតផល OUTLET​ (អោតលេត)។ផលិតផល OUTLET​ (អោតលេត) គឺជាផលិតផលពិត(Original)ដែលក្រុមហ៊ុនបានបញ្ចេញលក់ក្នុងតម្លៃទាបបំផុតព្រោះថាផលិតផលទាំងនោះគឺជាខលលិចសិនឬម៉ូតដែលហួសរដូវកាលរបស់វា ដែលអាចយល់ខ្លីៗថាវាជាម៉ូតចាស់ៗ។
អ្នកប្រហែលជាពិបាកនឹងជឿជាក់ថាផលិតផលពិតដែលមានតម្លៃរាប់រយ ឬ រាប់ពាន់ ឬដែលហៅថាម៉ាកល្បីៗលក់ក្នុងតម្លៃទាបខ្លាំងដែលខុសពីតម្លៃលក់ធម្មតារបស់ពួកគេ។ អតិថិជនអាចគិតថាវាជាផលិតផលចម្លង តែផ្ទុយទៅវិញវាគឺជាផលិតផលពិត។

0_brandoutletjpeg-pFT1r78qr8.jpg


ទោះបីជាយ៉ាងណាក៏ដោយ ម៉ូតចាស់ក៏នៅតែជាផលិតផលដែលមានគុណភាព ព្រោះវាត្រូវបានផលិតនិងរចនាអោយក្រុមហ៊ុនតែមួយ។ការជម្រុះម៉ូតចាស់ៗក្នុងតម្លៃទាបមិនមែនជារឿងអាក្រក់នោះទេ តែវាជារឿងល្អដែលម៉ាកឬក្រុមហ៊ុនអាចនាំយកម៉ូតថ្មីមកសម្រាប់អតិថិជនដែលចូលចិត្តដេញសេរីថ្មីៗហើយអាចផ្ដល់នូវផលិតផលដែលមានតម្លៃសមរម្យសម្រាប់អតិថីជនផ្សេងទៀតដែលប្រាថ្នាទិញម៉ូតដែលធ្លាប់មានតម្លៃខ្ពស់។

Screen_Shot_2022-02-15_at_6.08.53_PM_2800x-J6vBAiPLfE.webp

275130157_5108758022508476_6948788372348694327_n-1Wieyf0TDZ.jpg275209063_610612380346316_1522860242572805172_n-S5bVkh1pcV.jpg
ជាក់ស្ដែងម៉ាកល្បីៗជាច្រើនដែលមានហាងអោតលេត​ (Outlet Store) ដូចជា Christian Dior, Michael Kors, Prada, Gucci និងម៉ាកល្បីៗជាច្រើនទៀតផងដែលមានទីតាំងនៅ La Vallée Village ក្បែរទីក្រុង Parisហើយក៏មាន៤តំបន់ផ្សេងទៀតក្នុងប្រទេសបារាំងដែលមានហាងអោតលេត​ (Outlet Store) របស់ម៉ាកល្បីៗទាំងនេះ រួមទាំងមានទីតាំងជាច្រើននៅបណ្ណាប្រទេសផ្សេងៗថែមទៀតផង។

wee-pGeSgLru2I.jpgDSC05500-sATsccf273.jpgvallee-village-paris-06-xROeLg0FFc.webpmichael_kors_07744900_132844658-orSEq2ZG23.jpg

0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.