ចង់សាកល្បងអ្វីដែលថ្មី តែមានអារម្មណ៍ថាមិនសាកសមនឹងខ្លួន ឬគិតថាវាយឺតពេលពេក ក្នុងការចាប់ផ្តើម? មានមន្ទិលលើខ្លួនឯងច្រើន ក្នុងការសម្រេចកិច្ចការអ្វីមួយ? វគ្គទី៣ នៃកម្មវិធី TalkShopKh ឧបត្ថម្ភផ្តាច់មុខដោយ នាឡិកាដៃ Ice-Watch ក្រោមប្រធានបទ៖ «អ្នកមិនទាន់ហួសពេលទេ» នឹងពិភាក្សាថាពីប្រធានបទទាំងនេះ សម្រាប់បងប្អូន។
បងប្អូនអ្នកស្តាប់នឹងទទួលបានការរៀបរាប់បំផុសគំនិតល្អៗពីពិធីការីដ៏ស្រស់សោភាទាំង៣ រូប អំពីបទពិសោធន៍ក្នុងការជម្នះឧបសគ្គ ឆ្ពោះទៅរកគោលដៅរបស់ពួកគេ ដោយបង្ហាញថាអាយុ ឬកាលៈទេសៈណាមួយមិនគួរជាឧបសគ្គចំពោះគោលដៅរបស់យើងនោះទេ។
ការសន្ទនានេះសង្កត់ធ្ងន់ថារាល់ការចាប់ផ្តើមធ្វើអ្វីមួយថ្មី យើងមិនគួរផ្តោតសំខាន់តែពីពេលវេលានៃចាប់ផ្តើមនោះឡើយ តែយើងគួរគិតពីការតស៊ូពុះពាររបស់យើងក្នុងដំណើរការធ្វើវា។
ក្នុងចំណោមវគ្គទាំង ១២ វគ្គទី៣នេះ ជាវគ្គមួយក្នុងចំណោមរឿងជាច្រើនដែលមានគោលបំណងបំផុសគំនិត និងផ្តល់កម្លាំងចិត្តដល់អ្នកស្តាប់វ័យក្មេង។
ចុចស្តាប់ឥលូវនេះ ៖ TalkShopKh
មិនត្រឹមតែប៉ុណ្ណោះទេ វគ្គខាងមុខនៃកម្មវិធីនឹងមានភ្ញៀវកិត្តិយសល្បីៗជាច្រើនរូបទៀត ដែលនឹងចែករំលែករឿងរ៉ាវ បទពិសោធន៍ជីវិតប្លែកៗ និងការយល់ដឹងរបស់ពួកគេ។ អ៊ីចឹងកុំភ្លេចតាមដានកម្មវិធី TalkShopKh ទាំងអស់គ្នាណា!
📌YouTube: https://www.youtube.com/results?search_query=talkshopkh
📌FB page: https://www.facebook.com/profile.php?id=61552237391416
📌TikTok: : https://www.tiktok.com/@talkshopkh?_t=8hqOqGSRX6X&_r=1